ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនបើករថយន្តបុក រថយន្តខ្មែរ សង៥០០០ដុល្លារ បញ្ចប់រឿង

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិចិនបើករថយន្តទៅបុក រថយន្តមួយគ្រឿងទៀតខ្ទាតទៅ បុកខឿនការ៉ាស់សាំងសូគីម៉ិច បណ្តាលឲ្យរថយន្តខូចខាតទាំង សងខាង សំណាងល្អមិនបង្កឲ្យមានអ្នករង របួស ។

ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅ តាមបណ្តោយផ្លូវលេខ១៨២ កែងនឹងផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើត ហេតុបានឲ្យដឹងថា មុនកើត ហេតុគេឃើញបុរសជនជាតិចិន ម្នាក់បើក រថយន្តហុីយ៉ាន់ដាយ H-1 មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AR-6573 និងមានអ្នក រួមដំណើរប្រុសស្រីពីរនាក់ ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅ សេទុង ក្នុងទិសដៅពីជើងទៅត្បូង យ៉ាងលឿន ខណៈមកដល់ចំណុច កើតហេតុបានជ្រុលទៅបុក រថយន្តមួយគ្រឿងម៉ាកតូយ៉ូតា ព្រូស ពណ៌សគ្មានស្លាកលេខ បើកបរដោយយុវជនម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ១៨២ក្នុងទិសដៅពីកើតទៅលិច ពេញទំហឹង ខ្ទាតរយន្តព្រូសរេចង្កូត ទៅបុកខឿនការ៉ាស់សាំង សូគីម៉ិចបណ្តាលឲ្យ រថយន្តទាំងពីរគ្រឿងខ្ទេច ផ្នែកខាងមុខដូចគ្នា តែសំណាងល្អ មិនបង្កឲ្យមានអ្នករងរបួស ។

បន្ទាប់ពីកើតហេតុហេតុសមត្ថ កិច្ចមូលដ្ឋាន និងជំនាញចរាចរ បានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ចុងក្រោយខាងភាគីរថយន្ត ហុីយ៉ាន់ដាយដែលបើកបរ ដោយជនជាតិចិនបានចេញ សំណងទៅឲ្យភាគីរថយន្តព្រូស ចំនួន៥០០០ដុល្លារដើម្បីបញ្ចប់ រឿងនៅនឹងកន្លែងកើតហេតុ ៕ ជ្រោយពេជ្រ


ចែករំលែក៖