ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអាវុធហត្ថកំពង់ធំ បញ្ជូនចោរអស់លក្ខណ៍ទៅតុលាការ

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថកំពង់ធំ បញ្ជូនចោរអស់លក្ខណ៍ទៅតុលាការ បន្ទាប់ពីបានធ្វើសកម្មភាព លួចយកម៉ូតូ១គ្រឿង កាលពីវេលាម៉ោង១០និង៣០ នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុច ភូមិកំពង់រទេះ សង្កាត់ កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ជនសង្ស័យ ឈ្មោះ យៀន រឹទ្ធីសែន (ហៅធី) ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ជននេះ បានធ្វើសកម្មភាពលួចម៉ូតូម៉ាក Dream HONDA.C-125 ស៊េរីឆ្នាំ២០១២ ពណ៌ ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1D-1615 ដែលជាកម្មសិទ្ធិរបស់ ឈ្មោះចាន់ វ៉ាន់ណៃ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបររកស៊ី រស់ នៅភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ក្រោយធ្វើសកម្មភាពលួច រួចមកជនសង្ស័យ បានជិះម៉ូតូគេចខ្លួនបាត់ ។ បន្ទាប់មកកម្លាំងមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានស្រាវជ្រាវ ស៊ើបអង្កេត ឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងដូចខាងលើ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។ ចំណែកម៉ូតូ ត្រូវសមត្ថកិច្ចប្រគល់ជូនម្ចាស់ដើមវិញ ៕ប៊ុនរិទ្ធី


ចែករំលែក៖