ព័ត៌មានទាន់ហេតុការណ៍៖

បែកធ្លាយឈើគ្រញូងមួយដើម ដួលដេកក្នុងចម្ការយូរហើយ ប្រវែងជិត៣០ម៉ែត្រ ព្រោះម្ចាស់មិនដឹងថាឈើមានតម្លៃ មានឈ្មួញតថ្លៃទើបដឹងដល់សមត្ថកិច្ចចុះបង្ក្រាបដឹកយករក្សាទុក

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ឈឺគ្រញូងមួយដើមដ៏ធំ ដែលមានអាយុកាលច្រើនឆ្នាំ ហើយជាឈើដ៏កម្រ ដែលជិតផុតពូជ ត្រូវឈ្មួញបម្រុងដឹកចេញទៅលក់ ព្រោះម្ចាស់អត់ស្គាល់ថា ជាឈើមានតម្លៃ ដល់ពេលដឹងថា ឈើមានតម្លៃ ត្រូវសមត្ថកិច្ចចុះបង្ក្រាប និងរឹបអូសយកទៅរក្សានៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ៧និង៣៥នាទី ថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក្វ ព.ស ២៥៦២ ត្រូវថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចក្បាលអ៊ឹម ក្នុងភូមិក្របីមួយ ឃុំចម្ការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

តាមការរៀបរាប់របស់ម្ចាស់ចម្ការបានបង្ហើបថាៈ ឈើគ្រញូងមួយដើមនេះមានអាយុកាលច្រើនឆ្នាំមកហើយ ដោយមានមុខកាត់ទំហ៊ុំធំ ជាពិសេសគល់វាមុខកាត់ជិត១០០សង្ទីម៉ែត្រឯណោះ ប្រវែង២៨ម៉ែត្រ ដែលដួលដេកក្នុងដីចម្ការរបស់គាត់ច្រើនឆ្នាំមកហើយ ហើយដីនេះគាត់់ទិញពីគេបួនម្ចាស់ត្រឹមគាត់ ហើយគាត់ក៏មិនដឹងថាជាឈើគ្រញូងមានតម្លៃអីដែរ គាត់ថា ជាឈើសុក្រំ ឬកកោះនោះទេ ទើបគាត់ថែរក្សាទុកបន្តទៀត គ្រាន់ទុកធ្វើទ្វារបង្អួច និងគ្រែសម្រាប់ដេក នៅចំណុចក្នុងដីចម្ការខាងលើរបស់គាត់ ក្រោយមក គាត់បានជួលកម្មករ កាប់ឆ្ការព្រៃ ទើបបានស្គាល់ថា ជាឈើគ្រញូងមានតម្លៃ ។

គាត់បានបន្តទៀតថាៈ មានឈ្មួញជាច្រើនមកសុំទិញគាត់ ជាច្រើនតែគាត់មិនលក់នោះទេព្រោះគាត់មិនបានដឹង ឬស្គាល់ថាជាឈើគ្រញូងនោះឡើយ ហើយឈ្មួញទាំនោះ ក៏មិនបានប្រាប់ដែរថា ជាឈើអ្វីនោះដែរ ហើយឲ្យក្នុងតម្លៃថោក ដែលវារលំដួលយូរហើយ ហើយគាត់ខំថែរក្សាទុកថាជាឈើសុក្រំ ឬឈើកកោះធម្មតាទេ ដល់ក្រោយមក ទើបដឹងថាៈ ជាឈើគ្រញូងមានតម្លៃ ទើបមានការភ្ញាក់ផ្អើល និងបែកធ្លាយដឹង ដល់សមត្ថកិច្ចចុះមកដកហូត និងដឹកយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត។

លោកបញ្ជាក់ទៀតថាៈ ឈើនោះត្រូវបានកាត់ចេញជាច្រើនកំណាត់ ដឹកតាមគោយន្តកន្ត្រៃចំនួន៥គ្រឿង រួចសមត្ថកិច្ចទាំងនោះដឹកចេញនៅពេលយប់ ទោះជាលើកដាក់រួចហើយក៏ដោយនៅពេលថ្ងៃ ក៏អ្នកដឹកទាំងនោះមិនទាន់ចេញនោះដែរ រងចាំដល់យប់ ទើបចេញដំណើរ ធ្វើដូច្នេះ ហាក់បីដូចជាមានអាថ៌កំបាំង ឬបិទបាំងអ្វី ម្យ៉ាងពីភ្នែកប្រជាពលរដ្ឋ និងសាធារណជនអីចឹង ហើយចំណែកមែកវា ដែលមានខ្លឹម មុខកាត់ ប្រហែល១០ជាងទៅ២០.៣០ ស.ម នោះ ត្រូវក្រុមត្រីងៀតឆ្លៀតពង លួចក្បាស់ជញ្ជូនចេញស្ងាត់ៗ អស់ហើយ ថែមទាំងគំរាម គាត់ជាម្ចាស់ចម្ការថាៈ បើតវ៉ាត្រូវមានទោស ពីបទកាប់រុករានទន្ទ្រានដីព្រៃរដ្ឋ ត្រូវប្រឈមជាប់គុកទៀតផង ។

តាមប្រភពពីសមត្ថកិច្ចបាននិយាយថាៈ ដោយមានការបញ្ជាពីលោកអភិបាល នៃគណៈអភិបាលខេត្ត បានបញ្ជាទៅមន្ទីកសិកម្មខេត្ត ឲ្យដឹកនាំកម្លាំងសមត្ថកិច្ចបីប្រភេទ មាននគបាល មានទាហាន និងជំនាញមេព្រៃ ស្រុកថាឡាបរិវ៉ាត់ ដឹកនាំចុះទប់ស្កាត់បង្ក្រាបទាន់ពេល ដើម្បីដឹកយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តទាំងអស់។

ជុំវិញរឿងនេះ លោកម៉ែន គង់ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង បានបញ្ជាក់នៅយប់ ថ្ងៃទី២៧ ខែកុម្ភៈ វេលាម៉ោង ៧និង២៩នាទី តាម សម្លេងនេះថាៈ បញ្ហានេះ លោកបានរាយការណ៍ជូនលោកអភិបាល នៃគណៈអភិបាលខេត្តហើយ តាមសេចក្តីរាយការណ៍របស់អ្នកសារព័ត៌មាន លោកថារឿងនេះ ចាំឲ្យជំនាញធ្វើរបាយការណ៍លំអិត ក្នុងបញ្ហានេះ មិនឲ្យបាត់ក្នុងមួយដុំណាទេ ព្រោះមានរូបភាពមុន និងរូបភាពក្រោយ ទាក់ទិនរឿងហ្នឹង ហើយលោកនឹងផ្ទៀងផ្ទាត់គ្នា ថា ពិតជាត្រឹមត្រូវ ឬយ៉ាងណា ពីសមត្ថកិច្ចជំនាញ រួមទាំងសមត្ថកិច្ចពាក់ព័ន្ធ ដែលបានចូលរួមក្នុងរឿងនេះ។

គួររំលឹកថា ឈើទាំងអស់ ដែលសមត្ថកិច្ចលើកដាក់ គោយន្តកន្ត្រៃរួចរាល់នៅមុខអ្នកសារព័ត៌មាន និងនៅមុខម្ចាស់ចម្ការ រួមនឹងសមត្ថកិច្ចទាំងអស់ ដែលចុះធ្វើការនោះមាន៥ គោយន្តកន្ត្រៃ រួចរាល់នៅពេលថ្ងៃដល់ពេលយប់ទើបចេញ ក្រោយពេលចេញនៅពេលយប់នោះ ក្មួយម្ចាស់ចម្ការដែលផ្ទះនៅជិតនោះ បានរាប់ឃើញថា គ្រប់ចំនួន៥គ្រឿង បានចេញផុតពីចំណុចចម្ការខាងលើមកហើយ។

តែជាក់ស្តែង ឃើញមកដល់ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត តែ២គោយន្តកន្ត្រៃទៅវិញ នៅយប់ម៉ោងប្រមាណជា ១ជាង រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកុម្ភៈ នេះបើយោងតាមប្រជាពលរដ្ឋរស់នៅជិតខាង ជាប់របងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ហើយពួគគាត់បានងឿងឆ្ងល់ទៀតថាៈ ឈើគ្រញូងលើកដាក់៥គោយន្ត ដឹកចេញស្រាប់តែមកដល់ខណ្ឌ ឃើញតែពីរគ្រឿង ចុះ៣គ្រឿងទៀតនៅណាជ្រុះតាមផ្លូវទេដឹង ហើយបាត់ឈើសាច់ល្អៗ នៅតែឈើស្អុយប្រហោងស្តើងៗទៅវិញ ចំណែកគល់វានៅសល់សមត្ថកិច្ចកំពង់ តែជីកកកាយគ្រឿងចក្រអេស្ការ ហើយដឹកនាំដោយលោកជិន ហេង អតីតមេបញ្ជាការវរៈ១ស្រែត្នោតចាស់ ត្រូវបានដកចេញទៅ ព្រោះមានរឿងអាស្រូវជាច្រើនករណីកន្លងមក ៕ មាស សុផាត


ចែករំលែក៖