ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យមួយក្រុម ប្រដាប់ដោយដាវ និងកាំភ្លើងដេញវ៉ៃ បុរស៣នាក់ កំពុងបើកម៉ូតូមួយគ្រឿងឌុបគ្នាទៅផ្ទះ ដោយភ្ជង់ប្លន់យកម៉ូតូបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យមួយក្រុម ប្រដាប់ដោយដាវ និងកាំភ្លើងបានដេញវ៉ៃ បុរស៣នាក់ កំពុងបើកម៉ូតូមួយគ្រឿងឌុបគ្នា ធ្វើដំណើរទៅផ្ទះ ដោយភ្ជង់ប្លន់យកម៉ូតូបានសម្រេច កាលពីវេលាម៉ោងជាង៤ ទៀបភ្លឺថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៩ នៅខាងក្រោយសណ្ឋាគារសុខា តាមបណ្តោយផ្លូវទន្លេសាប ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ រី សំណាង អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់បាញ់ឆែវ ស្នាក់នៅជិតកន្លែងកើតហេតុ បានឲ្យដឹងថា ពួកគាត់ទាំងបីនាក់ បានអង្គុយលេង នៅមុខអូតែលសុខាជួរមាត់ទន្លេ ក្រោយពីអង្គុយលេងមួយសន្ទុះ ក៏បានជិះម៉ូតូ ឌ្រីម សង់ ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HA-0185 មកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខពួកក្រុមជនសង្ស័យ មានគ្នាជាច្រើននាក់ បើក ជិះម៉ូតូជាច្រើនគ្រឿងមកពីក្រោយ ហើយធ្វើសកម្មភា វ៉ៃនិងដកកាំភ្លើង គំរាមភ្ជង់ប្លន់ ដោយភ័យពេក គាត់ក៏ផ្ដួលម៉ូតូចោល រត់ ទើបជនសង្ស័យឃើញឱកាសល្អ ក៏លើកម៉ូតូជិះគេចខ្លួនបាត់ស្រមោល ។

ក្រោយពីកើតហេតុ ជនរងគ្រោះ បានត្រឡប់ទៅផ្ទះវិញរងចាំពេលព្រឹកឡើង ទើបទៅដាក់ពាក្យបណ្តឹង ៕ ជ្រោយពេជ្រ


ចែករំលែក៖