ព័ត៌មានទាន់ហេតុការណ៍៖

នាវាចម្បាំងប្រទេសជប៉ុន២គ្រឿងបានចាកចេញពីកំពង់ផែ ក្រុងព្រះសីហនុវិញហើយ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នាវាចម្បាំងប្រទេសជប៉ុន២គ្រឿងបានចាកចេញពីកំពង់ផែ ក្រុងព្រះសីហនុវិញហើយ នៅវេលាម៉ោង៩ព្រឹក ថ្ងៃ២៨ ខែកុម្ភៈ ២០១៩នេះ ក្រោយបញ្ចប់ទស្សនកិច្ចជាមិត្តភាពរយៈពេល៤ថ្ងៃនៅកម្ពុជា ។

សូមបញ្ជាក់ថា ក្នុង​ដំណើរ​ទស្សនកិច្ច​ជាផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា មានសកម្មភាពហ្វឹកហ្វឺន​រួមគ្នា ហើយប្រតិភូបានអញ្ជើញទៅទស្សនាព្រះបរមរាជវាំង សារមន្ទីរ​ជាតិ វត្ត​អារ៉ាម សាលារៀន អង្គភាព​មួយចំនួន ដាក់កម្រងផ្កា នៅវិមាន​ឯករាជ្យ​ ​និង​ចូលជួប​សំដែង​ការ​គួរសម​ជាមួយ​គណអភិបាល​ខេត្តព្រះសីហនុ និង​មន្ត្រី​យោធា​ជាន់ខ្ពស់​នៃ​កងយោធពលខេមរភូមិន្ទផងដែរ។

នាវាទាំងពីរគ្រឿងរួមមាន ទី1.នាវាឈ្មោះ SETOYUKI (TV-3518), បណ្តោយ 130m, ទទឹង 13,60m, ជម្រៅទឹក 8,50m, ទំងន់ផ្ទុក 3050តោន, នាវិក ប្រមាណ 167នាក់, មេបញ្ជាការនាវា លោក​វរនាវីទោ NAOTO NAKADERA ។ ទី2.នាវាឈ្មោះ SHIMAYUKI (TV-3513), បណ្តោយ 130m, ទទឹង 13,60m, ជម្រៅទឹក 8,50m, ទំងន់ផ្ទុក 3050តោន, នាវិក ប្រមាណ 167នាក់, មេបញ្ជាការនាវា លោក​វរនាវីទោ TAKEHIKO SAITO, នាវិក​សរុបទាំងអស់​ចំនួន 334​នាក់​។

ប្រធានប្រតិភូ លោក​វរនាវីឯក YOSHIYUKI NAKAGANA មេបញ្ជាការហ្វឹកហ្វឺនអង្គភាពលេខ1នៃកងកម្លាំងស្វ័យការពារជប៉ុន​ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖