ព័ត៌មានទាន់ហេតុការណ៍៖

បំពាក់ឋានន្តរស័ក្ត ប្រគល់តួនាទីថ្មីជូននាយទាហានជាន់ខ្ពស់ចំនួន ៤ រូប

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ១២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ក្រសួងការពារជាតិ បានរៀបចំកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបការ ងារខែកុម្ភៈ និងទិសដៅអនុវត្តខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាសាលប្រជុំទីស្តីការក្រសួងការពារជាតិ។

សម្រាប់ខែកុម្ភៈ ឆ្នាំ២០១៩នេះ កងយោធពលខេមរភូមិន្ទ (ខ. ភ.ម) ប្រមូលផ្តុំអនុវត្តន៍ភារកិច្ចតាមកម្មវិធីនយោបាយ យុទ្ធ សាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ផែន ការកែទម្រង់(ខ.ភ.ម) រយះ ពេល៥ឆ្នាំ និងកម្មវិធីការងារដោយសម្រេចនូវសមិទ្ធផលការងារធំៗជាច្រើន។

(ខ.ភ.ម)បន្តពង្រឹងប្រៀបការពារជាតិ លើគ្រប់វិស័យនៅតាមតំបន់ព្រំដែនធ្វើល្បាតជាប្រចាំ ត្រួតពិនិត្យគ្រប់គ្រងសភាពការ ណ៍និងភូមិសាស្ត្រទទួលខុសត្រូវ និងចូលរួមទប់ស្កាត់ បទល្មើ សផ្សេងៗ និងសកម្មភាពឆ្លងដែនខុសច្បាប់ ព្រមទាំងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេស ជិតខាងដោះស្រាយបញ្ហាផ្សេងៗកើតឡើងដោយសន្តិវិធី ។ សហការ ម្ចាស់ការធ្វើល្បាតការពារ និងត្រួតពិនិត្យបង្គោលសីមា ភូមិសាស្ត្រទទួល ខុសត្រូវ ដើម្បីក្តាប់សភាពការណ៍នៅតាមខ្សែបន្ទាត់ព្រំដែន ទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗសរុបបានចំនួន ៤៥៨ លើកព្រំដែនកម្ពុជា-ថៃ២១៨លើក កម្ពុជា-វៀតណាម ១១៩លើក កម្ពុជា -ឡាវ១២១លើក)។ ទន្ទឹមនេះ បានសហការជាមួយក្រុមរុករកអដ្ឋិធាតុវៀតណាម រុករកឃើញអដ្ឋិធាតុទាហានស្ម័គ្រចិត្តវៀត ណាមចំនួន៤១ធាតុ។

គួររំឮកផងដែរថា: ក្នុងពិធីបូកសរុបលទ្ធផលនោះ ក៏មានការប្រ កាសតែងតាំងមុខងារ និងបំពាក់ឋានន្តរសក្តិ ជូនថ្នាក់ដឹកនាំក្រ សួងការពារជាតិចំនួន៤រូប រួមមាន៖

១-នាយឧត្តមសេនីយ៍ ភួង ស៊ីផាន អនុរដ្ឋលេខាធិការ បានដំ ឡើងជារដ្ឋលេខាធិការ ក្រសួងការពារជាតិ

២-ឧត្តមសេនីយ៍ឯក អ៊ំុ បុត្រ មេបញ្ជាការរង កងទ័ពជើងគោក បានដំឡើងឋានន្តរស័ក្តិជា នាយឧត្តមសេនីយ៍ និងតែងតាំងជារដ្ឋលេខាធិការ ក្រសួងការពារជាតិ

៣-ឧត្តមសេនីយ៍ឯក ព្រហ្ម ឌិន មេបញ្ជាការរង កងទ័ពជើង គោក មេបញ្ជាការយោធភូមិភាគពិសេស ដំឡើងឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ និងតែងតាំងជារដ្ឋលេខាធិការក្រសួងការ ពារជាតិ

៤-ឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការយោធភូមិភាគទី៥ ដំឡើងឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ និងតែងតាំងជារដ្ឋលេខាធិការ ក្រសួងការពារជាតិ ៕ សុខដុម


ចែករំលែក៖