ភ្នំពេញ៖ ស្រ្តីជនសង្ស័យបានធ្វើសកម្មភាពបន្លំលួចកាត់ខ្សែកមាស ពីស្រ្តីម្នាក់កំពុងឈរទិញខោអាវ តែត្រូវបានម្ចាស់ដឹងទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ចកាលពីវេលាម៉ោង១២និង០០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅ កន្លែងលក់ខោអាវខាងក្រោយផ្សារជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
ស្រ្តីសង្ស័យឈ្មោះ ឈុំ បូង៉ា អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត នៅឯកម្ពុជាក្រោម ។ ចំណែកជនរងគ្រោះឈ្មោះ ស សុជាតិ ភេទស្រី អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ ភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត បូរីរម្យ ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ដោយឡែក ខ្សែកដែលជនសង្ស័យកាត់យក តែមិនបានសម្រេច ខ្សែកមាសទម្ងន់៥ជី យកបានមកវិញ ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ពកូនទៅរកទិញខោអាវ ហើយខណៈដែលកំពុងឈររើសខោអាវ ជនសង្ស័យដើរទៅ រើសខោអាវដែរ ទិញមិនទាន់បានផង កូនបានលូកដៃចូលក្នុងកអាវ ហើយចាប់កដៃកូនចេញ ទើបដឹងថាបាត់ខ្សែក ឆោឡោ ព្រោះកន្លែងកន្លែងលក់នោះ ឈរមានគ្នាតែ២នាក់ទេ ជនសង្ស័យនិងជនរងគ្រោះ សង្ស័យចាប់ឃាត់សួរភ្លាមៗ រកឃើញខ្សែក ជនសង្ស័យកាត់បានហើយ លាក់នៅអាវទ្រនាប់ ពីខាងក្រោយខ្នង ចាប់ខ្លួនប្រគល់ឲ្យប៉ូលីស ។
តាមសម្តីជនសង្ស័យនៅប៉ុស្តិ៍ប៉ូលិសបានសារភាពថា ខ្លួនពិតជាធ្វើសកម្មភាពកាត់ខ្សែករបស់ជនរងគ្រោះពិតប្រាកដមែន ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍ចោមចៅ៣ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌអនុវត្តបនតតាមនីតិវិធី ៕សុខាសែនជ័យ