ព័ត៌មានទាន់ហេតុការណ៍៖

ចាប់រំលោភបានសម្រេចនៅពេលយប់ ព្រឹកឡើងសមត្ថកិច្ចដាក់ខ្នោះ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចខណ្ឌដង្កោ ចាប់ខ្លួនតាមបណ្តឹងថា បានចាប់រំលោភសេពសន្ធវៈរហូតបានសម្រេចទៅលើនារីម្នាក់ កាលពីវេលាម៉ោង៩យប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចវាលទីលានចាក់សំរាម ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ។

ជនសង្ស័យឈ្មោះ លន់ ស៊ីណា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅរោងទីលានចាក់សំរាម ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ចំណែកនារីរងគ្រោះឈ្មោះ ផ ច ធ អាយុ១៧ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅរោងទីលានចាក់សំរាម ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ។

តាមប្រភពបានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ ជនរងគ្រោះដើរចេញពីកន្លែងរើសអេតចាយ សំដៅទៅរោងកន្លែងស្នាក់នៅ មិនទាន់ដល់ផង ត្រូវបានជនសង្ស័យចាប់ផ្តួល ទាញដកយកភ្លើងពិលចេញពីក្បាលហើយចាប់សម្រាត ធ្វើសកម្មភាពរំលោភសេពសន្ធវៈ រហូតបានសម្រេចនៅលើដី រួចគំរាមហាម មិនឲ្យប្រាប់ឪពុក ឬអ្នកណាឲ្យដឹង។

ប្រភពបន្តទៀតថា ក្រោយពីជនសង្ស័យចាប់រំលោភហើយ ជនរងគ្រោះក៏បានដើរទៅរោងកន្លែងសម្រាក លុះរហូតដល់ព្រឹកថ្ងៃទី២៨ ខែកុម្ភៈនេះ ដោយទ្រាំនូវទង្វើរបស់ជនសង្ស័យមិនបាន រៀបរាប់ប្រាប់ដំណើររឿងដល់ឪពុក ដឹងសព្វរឿង ក៏ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគររដ្ឋបាលដង្កោ ។ លុះដល់វេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ កម្លាំងសមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យនាំទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌដង្កោ។

ជនសង្ស័យត្រូវសមត្ថកិច្ចឃុំខ្លួននៅអធិការរដ្ឋានខណ្ឌដង្កោកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ភារ៉ា ដង្កោ


ចែករំលែក៖