ព័ត៌មានទាន់ហេតុការណ៍៖

គ្រួសាររងគ្រោះដោយឈ្មួញ ហ៊ុន ប៊ុនធឿនរំលោភយកដី សុំអន្តរាគមន៍ពីសម្តេចតេជោ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋមួយគ្រួសារក្នុងចំណោមច្រើនគ្រួសារដែលអះអាងថា រងគ្រោះដោយសារថៅកែរណ្តៅដីឈ្មោះហ៊ុន ប៊ុនធឿន ហៅតា លាង រំលោភយកដី​ពួកគា​ត់​ ទ​ំហំ ៦,១៦ ហិកតាស្ថិតនៅភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធាន​ី​ភ្នំពេញ បាននាំគ្នាលើកបដាសុំកិច្ចអន​្ត​រា​ គ​ម​ន៍​ពីសម្តេចតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជាមេត្តាជួយរកយុត្តិធម៌ដល់ពួកគាត់ក្នុងករណីដែលឈ្មួ​ញ​​ដីខាងលើប្រើឯកសារក្លែងបន្លំសម្តេចតេជោយកដីព្រមទាំងបានប្តឹងចាប់ចងក្រុមគ្រួសារពួកគាត់ថែមទៀត។

ការសុំកិច្ចអន្តរាគមន៍ពីសម្តេចតេជោនេះបានប្រព្រឹត្តទៅនៅព្រឹក ថ្ងៃសុក្រ ១០ រោ​ច ខែមាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.​២៥​៦​២​ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ ២០១៩ នៅមុខដីដែលគេរំលោភយកក្នុងភូមិខាងលើធ្វើឡើងដោយលោកស្រី ងួន សាវ៉ន និងកូន​ចៅ​លោ​ក​តា ឃួន ប៉ុន និងលោកយាយ ហួត ងៀប ដែលស្លាប់ទៅហើយនោះបន្សល់ទុកដីនេះឲ្យពួកគាត់គ្រប់គ្រងយូរឆ្នាំមកនាំហើយ តែក្រោយមកត្រូវ​ឈ្មួញដី​ឈ្មោះ​ហ៊ុន ប៊ុនធឿន ហៅ ​ត​ា លាង រំលោភយកតាមរយៈប្រើឯកសារក្លែងបន្លំសម្តេចតេជោយកធ្វើប្លង់រឹងជាកម្ម​ស​ិទ្ធិ ។

ប្រភពរឿងរ៉ាវដីធ្លីនេះបានឲ្យដឹងថា កន្លងមកលោក ហ៊ុន ប៊ុនធឿន ហៅតា លាង បានធ្វើទុក្ខបុកម្នេញធ្វើព្យុះធ្វើភ្លៀងមកលើប្រជា​ពលរដ្ឋជាច្រើនគ្រួសារជា​ម្ចាស់​​​ដី​​​ដើម និងប្រជាព​ល​រដ្ឋ​អា​ស្រ័​យ​ផ​ល​ ក្នុងរយៈពេលប្រមាណជា ៤ឆ្នាំនេះ ខណៈ ដែលលោក ហ៊ុន ប៊ុនធឿន ហៅតា លាង​នេះសំ​អ​ា​ង​លើលិខិតរបស់ទីស្តីការ​គណៈ រដ្ឋមន្ត្រី​លេ​ខ​​៦៩១ សជណ.ផក. ចុះថ្ងៃ​ទី៧ ខែឧសភា ឆ្នាំ​២០១៤ ចុះហត​្ថ​លេខា​ដោយលោក រដ្ឋ​លេខាធិការ ស៊ូ ភិរិន្ទ និង​យោង​លិ​ខ​ិត​លេខ ៤៨ លស.រក.គរម. ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ របស់​សាលា​​រាជធានី​ភ្នំពេញ និងយោងចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែ​ន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុ​ជា ចុះថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៤​នោ​ះ ។

ប្រជាពលរដ្ឋជាច្រើនគ្រួសារជាម្ចាស់​ដីដើម និងប្រជាពលរដ្ឋអាស្រ័យ ផលបាន​លើកឡើងថា ដីបឹងទំហំ៦,១៦ហិកតា ដែ​ល​ស្ថិតនៅភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែល​លោ​ក ហ៊ុន ប៊ុនធឿន ហៅតា លាង ធ្វើ​ប្លង់​​រឹ​ង​នោះ គឺបានបំពានទាំងស្រុង មកលើដ ​ី​ពួកគាត់ជាមួយនឹងការធ្វើព្យុះធ្វើភ្លៀងបង្ក​បញ្ហាដាក់ប្រជាពលរដ្ឋមិនឈប់ឈរគ្រប់ បែ​ប​យ៉ាង តាមរយៈយក សជណ លេខ​៦៩១ ដែលបានមកពីការក្លែងបន្លំ ភូត​ភរ​អាជ្ញាធរ និងប្រមុខរាជរដ្ឋាភិបាល តាម​រយៈ​អះ​អាងថា ខ្លួនជាម្ចាស់ដីដើមដែល​មាន​​​ឯ​ក​សារសំអាង ។

ប្រភពដដែលបានឲ្យដឹងទៀតថា ប្រជាពលរដ្ឋជាច្រើនគ្រួសារម្ចាស់ដីដើម និងអាស្រ័យផលបានឲ្យដឹងថា ធាតុពិត ដីបឹងនេះ ម្ចាស់ដើមមានឯកសារ​សំអាង​ពិត​ប្រាកដ តែលោក ហ៊ុន ប៊ុនធឿនវិញ គ្មានឯកសារពិត ប្រាកដនោះទេ មានត​ែ ឯ​ក​សារក្លែងបន្លំផ្សេងៗ ធ្វើជាមធ្យោបាយ ក្នុង​ចេតនាទុច្ចរិត ក្លែងបន្លំ ភូតភរអាជ្ញាធរ និងសម្តេចតេជោហ៊ុន សែន ដើម្បីរត់​ការ​យ​ក សជណ ធ្វើបណ្ណកម្មសិទ្ធិ ក្នុង គោល​បំណង​លុបដីបឹងលក់តែប៉ុណ្ណោះ ។ ប្រជា​ពល​រដ្ឋបន្តថា ករណីបឹងដែលលោក ហ៊ុន ប៊ុនធឿន រត់ការភូត​កុហក​សម្តេច​នាយក រដ្ឋមន្ត្រីថា ខ្លួនជាម្ចាស់ដីដើមគឺ​ម្ចាស់ដើម​មាន​ឯកសារគ្រប់គ្រាន់ ហើយ​សុ​ទ្ធ​​តែនៅ​រស់​នៅឡើយ និងមាន​ឯក​សារសំអ​ា​ង​ត្រឹមត្រូវ ក្នុង​​​នោះពួកគាត់កំពុងប្តឹងពីបុគ្គ​ល​ហ៊ុន ប៊ុន​ធឿន ប៉ុន្តែអាជ្ញាធរមាន​សមត្ថ​កិ​ច្ច មិនបាន​យក​ចិត្តទុកដាក់ មិនខ្វល់នឹងទឹក​ភ្នែ​ក​របស់​រាស្ត្ររងគ្រោះ ដោយសារ​បុគ្គល​ហ៊ុន ប៊ុន​ធឿននេះធ្វើបាបឡើយ ។

បច្ចុប្បន្ន ហ៊ុន ប៊ុនធឿន ហៅតា លាង បានយក សជណ លេខ៦៩១ និង​បណ​្ណ​ក​ម្ម​​សិទ្ធិ ដែលបានមកពីកា​រ​ភូត​កុ​ហក សម្តេ​ច​តេជោហ៊ុន សែន ធ្វើជាភស្តុតាងដើម្បីប្តឹងផ្តល់ប្រជាពលរដ្ឋជាច្រើនគ្រួសារជាម្ចាស់​ដី​ដើម និងប្រជាពលរដ្ឋអាស្រ័យផលទៅតុលាការ ក្នុងចេតនាធ្វើបាប ។ មិនត​ែប៉ុ​ណ​​្ណោះ ការអនុវត្ត សជណ ខាង​លើ​​នេះ ក៏មិន​ ចំ​គោ​លដៅ លើសពីអ្វី ដែលមាន​ទំហ​ំ​ដី​បឹង​ក្នុង សជណ លេខ​៦៩១​ ​នេះថែមទៀត ។

ជាក់ស្តែង ដូចនៅថ្ងៃទី៦ ខែមេសា ឆ្នាំ​ ២០​១​៨ វេលាម៉ោង៩ព្រឹក លោក ហ៊ុន ប៊ុន​ធឿ​ន​ ហៅ តាលាង បានត្រូវ​រ៉ូវ​គ្នាជ​ា​មួយ​តុ​លា​កា​រ​ និងអយ្យការសាលាដំបូងរាជធានីភ្នំពេញ បា​នចុះមករុះរើផ្ទះបាយរបស់ មជ្ឈមណ្ឌលព័ត៌មាន​ន​គរវត្ត ដែលទីតាំង​នេះមិនស្ថិតនៅក្នុង ស.ជ.ណ និងបណ្ណ​កម្ម​សិទ្ធិ ដែលបាន​មក​ពីការ ភូតភរសម្តេច​តេជោនោះឡើយ ។​ កន្លងមកស្ថាប័ន​តុលាការ មិនដែល​ពិ​ចា​​រ​ណ​ា​លើហេតុផល និងមិនបាន​ចុះមកដល់​ទីត​ាំងទំនាស់នោះទេទោះជាមានសំណូមពរពីប្រជាពលរដ្ឋ រងគ្រោះក៏ដោយ ក៏ខាង តុលាការធ្វើការ ត​ែក្នុងប៊ុយរ៉ូ និងមើលត្រឹមតែក្រដាសឯកសារក្លែងបន្លំ និងឯកសារ​កូព​ី មិនដែល មានឯកសារច្បាប់ដើមយកមកប្រើប្រាស់ និង បង្ហាញតុលាការឡើយ ។ ដោយ​សារ សជណ នេះ បច្ចុប្បន្នបុគ្គល ហ៊ុន ​ប៊ុន​ធឿន ហៅតា លាង បានធ្វើ​សក​ម្ម​ភាព ដឹក​ជញ្ជូនដីខ្សាច់ ចាក់លុបបឹងតាម សជណ​នេះ ហើយប្រជាពលរដ្ឋ ជាច្រើនគ្រួសារជាម្ចាស់ដីដើមបានប្តឹងតែអាជ្ញាធរមិនរវីរវល់អើពើ ធ្វើការដោះស្រាយទេ ។ ក្នុងនោះ ការចាក់ដីលុបបឹងនេះទៀតសោត គឺ​លោក ហ៊ុន ប៊ុនធឿន ហៅតា លាង ធ្វើឡើង ដោយគ្មានគោរពសិទ្ធិរស់នៅរបស់ប្រជា​ពលរដ្ឋឡើយ ដោយការបំពង​សំឡេង​រថ​យន្តគ្រឿងចក្រ រំខានដល់ការ​ទទួល​ទា​ន​ដំណេក និងគ្មានគិតពីពេលវេលាសម្រាក របស់ប្រជាពលរដ្ឋនោះទេ ចាក់ទាំងយប់ ទាំង​ថ្ងៃ ស្ទើរគ្រប់ម៉ោង បំពងសំឡេង​យ៉ាង​ខ្លាំ​ងបំផុត ។

គួររំលឹកថា ប្រជាពលរដ្ឋដែល​ជា​ម្ចា​ស​់​ដ​ីដើម មានដូចជាឈ្មោះ ងួន សាវ៉ន ភេទ​ស្រី និងឈ្មោះ ឃួន ម៉ាលីន ភេទស្រី បាន​ប្តឹងបុគ្គលហ៊ុន ប៊ុនធឿន ប៉ុន្តែតាម​រយ​ៈ​ឯកសារក្លែងបន្លំ ភូតភរនាយករដ្ឋមន្ត្រី សម្តេ​ច​តេជោហ៊ុន សែន គឺហ៊ុន ប៊ុនធឿន បានធ្វើប្លង់រឹង ទាំងបំពានលើប្រជាពល រដ្ឋជា​ម្ចាស់ដីដើម និងប្រជាពលរដ​្ឋ​អាស្រ័យ​ ផ​ល​ ។

ប្រជាពលរដ្ឋជាម្ចាស់ដីដើម និងប្រជា ពលរដ្ឋអាស្រ័យផលក៏បានសំណូមពរផង​ដែរដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តា​មាន​ការស៊ើបអង្កេតពី សជណ លេខ៦៩១ ឡើង​វិញ ដើម្បីផ្តល់ភាពយុត្តិធម៌ជូនប្រជាពលរដ្ឋរងគ្រោះ ទាំងម្ចាស់ដីដើម និង​ប្រជា​ ពលរដ្ឋអាស្រ័យផល។ ប្រជាពលរដ្ឋ បញ្ជាក់ថា លោក ហ៊ុន ប៊ុនធឿន ហៅតា លាង គាត់មានចេត​នាបំពានផងដែរ ទៅលើ សជណ លេខ៦៩១ ខណៈមិនបានធ្វើការអភិវឌ្ឍតាមការណែនាំក្នុង សជណ ដូចជា មិនបានធ្វើផ្លូវ ប្រឡាយនេះជាដើម ។ មានន័យថា លោក ហ៊ុន ប៊ុនធឿន បាន សជណ លេខ ៦៩១ បែរជាធ្វើសកម្ម ភាពគួកជេលក់ដីបឹងនេះក្នុងរយៈពេល​ប្រមាណជា៤ឆ្នាំមកហើយ តាមរយៈការកាត់ដីលក់ដើម្បីជាប្រយោជន៍ បន្ទាប់ពីធ្វើឯកសារផ្សេងៗក្លែងបន្លំភូតភរអាជ្ញាធរ និងសម្តេចតេជោ ហ៊ុន សែន បានមក នោះ។

ពាក់ព័ន្ធការសុំធ្វើអន្តរាគមន៍ពីសម្តេចតេជោ របស់ក្រុមគ្រួសារលោកតា ឃួន ប៉ុន និងលោកយាយហួត ងៀបនេះ ភ្នាក​​់​ងារ កាសែតនគរវត្ត មិនអាចសុំការ​ពន្យល​់​ពីលោកហ៊ុន ប៊ុនធឿន ហៅតា លាង បាន​ទេេកាលពីរសៀលម្សិលមិញនេះ ៕ ស តារា


ចែករំលែក៖