ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងទេសចរណ៍នាំយកអំណោយ និងសួរសុខទុក្ខកងកម្លាំងជួរមុខ នៃខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អមដំណើរដោយគណៈប្រតិភូ កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានជាច្រើនរូបនាំនូវអំណោយមួយចំនួនធំ ដើម្បីចុះសួរសុខទុក្ខ កងកម្លាំងជួរមុខនៃខេត្តពោធិ៍សាត់ ។

ដំណើរប្រតិភូចុះសួរសុខទុក្ខ និងនាំដោយអំណោយផងដែរនោះ ធ្វើឡើងនាព្រឹកថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ នៅចំណុចព្រំដែនកម្ពុជា ថៃ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

លោក វរៈសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែង ដែលបានដឹកនាំកម្លាំងការពារប្រតិភូបានឲ្យដឹងថា លោក រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោង ខុន ដឹកនាំប្រតិភូនាំដោយអំណោយផងនោះ ដើម្បីសួរសុខទុក្ខដល់កងកម្លាំងជួរមុខរួមមាន វរការពារព្រំដែនជើងគោកលេខ ៨២៥ លេខ ៥០១ និងវរសេនាតូចលេខ ១ ។

លោក វរសេនីយ៍ឯក អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបន្តទៀតថា ក្នុងនោះលោករដ្ឋមន្រ្តីបានមានមត្ថិសំណេះសំណាល និងប្រសាសន៍ល្អៗដល់កងកម្លាំងជួរមុខទាំងអស់ រួមទាំងជូននូវអំណោយមួយចំនួនធំផងដែរដូចជា មី ត្រីខ និងថវិកាជាដើម ក្នុងនោះវរការពារព្រំដែនជួរមុខនិមួយៗទទួលបានថវិកាចំនួន ១២០,០០០០រៀល(ដប់ពីលានរៀល) ដើម្បីដោះស្រាយបញ្ហាផ្សេងៗ ៕ ប៉ឹម ពិន


ចែករំលែក៖