ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីចំណាស់ មានជំងឺប្រចាំកាយម្នាក់ សម្លាប់ខ្លួន ក្រោមដើមជ្រៃ ខាងក្រោយផ្ទះ

ចែករំលែក៖

ខេត្តស្វាយរៀង ​៖ ​មានការភ្ញាក់ផ្អើលដល់កូនៗ និងក្រុមគ្រួសារ និងអ្នកភូមិខណៈប្រទះឃើញស្ត្រី​ចំណាស់ម្នាក់ចងករ​សម្លាប់ខ្លួនក្រោមដើមជ្រៃខាងក្រោយផ្ទះទាំងព្រឹក និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកពិនិត្យសាកសព។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅភូមិត្រពាំងដៀលើ ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យស្ត្រីរងគ្រោះឈ្មោះ អុក សាលីន អាយុ៦៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងដៀលើ ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។

ប្រភពបន្តថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចនគរបាលស្រុកនគរបាលជំនាញខេត្ត និងប៉ុស្តិ៍រដ្ឋបាលព្រមទាំងគ្រូពេទ្យបានមកពិនិត្យសពឃើញថា មិនមានស្លាកស្នាមអ្វីដែលសម្គាល់ជារឿងឃាតកម្មនោះទេ គឺពិតជាស្លាប់ដោយចងកសម្លាប់ខ្លួនមែន ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងបន្ថែមទៀតថា៖ ស្ត្រីគិតខ្លីគឺមានជំងឺយូរឆ្នាំមកហើយខណៈត្រូវក្រុមគ្រួសារ និងកូនៗបាននាំទៅព្យាបាលនៅមន្ទីរពេទ្យ និងផឹកថ្នាំជាប្រចាំដែរ ប៉ុន្តែនៅមិនបានធូរស្រាលសោះ ហើយចេះតែទ្រាំៗរហូតមកដល់ថ្ងៃកើតហេតុតែម្ដង។

សពត្រូវបានសមត្ថកិច្ចនគរបាលចុះធ្វើកំណត់ហេតុ និងប្រគល់ល់ឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណីផងដែរ ៕ យឹម សុថាន


ចែករំលែក៖