ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌា និងប៉ាគីស្ថានសាកល្បងអាវុធបរមាណូជាលើកចុងក្រោយ នៅឆ្នាំ១៩៩៨

ចែករំលែក៖

ឥណ្ឌា និងប៉ាគីស្ថាន​មានកម្លាំង អាវុធបរមាណូ​ប្រហាក់ប្រហែលគ្នា ទាំងនោះ ហើយ​ បានបង្កក្តីបារម្ភយ៉ាងខ្លាំង ពីសង្គ្រាមបរមាណូ​ អាចកើតឡើង​ ក្រោយពេលប្រទេសទាំងពីរ​ ប្រឈមមុខដាក់គ្នាដោយអាវុធ នៅព្រំដែនកាស្មៀរ ។

ប្រទេសទាំងពីរ មានគ្រាប់បែកបរមាណូ ប្រហាក់ប្រហែលគ្នា ឥណ្ឌាមានប្រមាណ១៥០គ្រាប់ ចំណែក​ប៉ាគីស្ថានមាន​ប្រហែល ១៤០គ្រាប់ ។ ពិភពលោកបង្ហាញក្តីបារម្ភខ្លាចប្រទេសទាំងពីរ ត្រូវប្រឈមមុខដាក់គ្នា ឈានដល់សង្គ្រាមបរមាណូ ។

លោក Shuja Nawaz ​អ្នកឯកទេស វិភាគអាមេរិក​បានលើកឡើងថា សង្គ្រាមឥណ្ឌា និងប៉ាគីស្ថាន កើតឡើងអាចឈានដល់សង្គ្រាមបរមាណូ​​បង្កវិនាសកម្ម​ដល់តំបន់ទាំងមូល និងពិភពលោក ។

តាមទស្សនាវដ្តី​ The National Interest ​របស់អាមេរិកបានផ្សាយថា ឃ្លាំងអាវុធបរមាណូប្រទេសទាំងពីរ ពិតជាគូរឲ្យភ័យខ្លាច ។ ប៉ាគីស្ថានបានចាប់ផ្តើម ផលិតអាវុធបរមាណូ នៅឆ្នាំ ១៩៥០​ ហើយកម្មវិធីនោះត្រូវបានចាប់អារម្មណ៍ខ្លាំង ក្រោយពេលប្រទេសប៉ាគីស្ថាន ត្រូវឥណ្ឌា វាយប្រហារយកឈ្នះនៅឆ្នាំ​១៩៧១។

ក្រោយពេលរដ្ឋាភិបាលទីក្រុងញ៉ូវដេលី បានសាកល្បង បរមាណូ​លើកដំបូង នៅឆ្នាំ​១៩៧៤ រដ្ឋាភិបាលទីក្រុង Islamabad បានជំរុញការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ម សម្រា់បផលិតបរមាណូ​ ។ រដ្ឋាភិបាលប៉ាគីស្ថានបានបញ្ចប់គម្រោងផលិតគ្រាប់បែកបរមាណូ​ទីមួយ​នៅឆ្នាំ ១៩៧៨។

នៅឆ្នាំ​១៩៩៨ ឥណ្ឌា​បានសាកល្បងគ្រប់បែកបរមាណូ​ ដល់ទៅ​៦គ្រាប់ ក្នុងរយៈពេល​៣ថ្ងៃ​ ។ ចំណែកប៉ាគីស្ថានវិញ ក៏មិនចុះចាញ់នោះដែរ គឺក្រោយឥណ្ឌាសាកល្បងបាន​៣សប្តាហ៍ ​ប៉ាគីស្ថាន​ ក៏បានសាកល្បង គ្រាប់បែកបរមាណូដល់ទៅ​៥គ្រាប់ ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ​។

តាមតួលេខរបស់មជ្ឈមណ្ឌលសន្តិភាព​អន្តរជាតិ​ទីក្រុង​ Stockholm ​ប្រទេសស៊ី្វស បានឲ្យដឹងថា បច្ចុប្បន្ន ប៉ាគីស្ថាន មានគ្រាប់បែក​បរមាណូ ពី​១៣០-១៤០គ្រាប់ ចំណែកឥណ្ឌាវិញ​ មានគ្រាប់បែកបរមាណូ​ប្រមាណ​១៤០-១៥០គ្រាប់ ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត​ ដែលពាក់ព័ន្ធ នឹងប្រទេសប៉ាគីស្ថាន នោះដែរ អាមេរិក បាន បើកការសើបអង្កេត ថាតើ ប៉ាគីស្ថាន បាន ប្រើប្រាស់យន្តហោះ F-16 ផលិតដោយអាមេរិក​ ក្នុងការវាយប្រហារទៅលើ​យន្ហហោះចម្បាំងឥណ្ឌា​។

សហរដ្ឋអាមេរិកកំពុងស្វែងរកព័ត៌មាន ទៅលើ ថាតើ ប៉ាគីស្ថានប្រើប្រាស់យន្តហោះចម្បាំង F-16 ផលិតដោយអាមេរិកនោះបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌាឬយ៉ាងណា ។ នេះបើតាមមន្ត្រីស្ថានទូតអាមេរិកប្រចាំនៅទីក្រុងអិស្លាម៉ាបាដ បញ្ជាក់ប្រាប់កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ។

ប្រភពបានបញ្ជាក់ថា ប្រសិនបើពិតជាដូច្នោះមែននោះ ប៉ាគីស្ថានបានរំលោភលើកិច្ចព្រមព្រៀងទិញ លក់ យន្តហោះ F-16 រវាងទីក្រុងវ៉ាស៊ីនតោន និងប៉ាគីស្ថានហើយ ។

ទោះយ៉ាងណា ខាងប៉ាគីស្ថានបញ្ជាក់ថា មិនបានប្រើប្រាស់យន្តហោះចម្បាំង F-16 ផលិតដោយអាមេរិកនោះបាញ់ទម្លាក់យន្តហោះឥណ្ឌាឡើយ ខណៈដែលវាបានហោះរំលោភចូលដែនអាកាស(តំបន់គ្មានការឆ្លងកាត់) ព្រំដែនកាស្មៀរ ។ សកម្មភាពបែបនេះគឺសម្រាប់តែការពារខ្លួនប៉ុណ្ណោះ ។

មន្ត្រីស្ថានទូតអាមេរិកមួយរូបថ្លែងប្រាប់ប្រភពរ៉យទ័រផ្សាយកាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ថា យើងបានដឹងអំពីសេចក្តីរាយការណ៍នេះ ហើយបាន និងកំពុងស្វែងរកព័ត៌មានបន្ថែម ។ យើងពិនិត្យពិច័យសេចក្តីរាយការណ៍ឲ្យបានល្អិតល្អន់ ការពារកុំឲ្យមានការផ្តល់ព័ត៌មានខុសឆ្គង ៕


ចែករំលែក៖