អាមេរិក បានបើកស្ថានទូតនៅតំបន់ជេរ៉ូសាឡឹម ដោយរួមបញ្ជូនទាំងអ៊ីស្រាអែល និងប៉ាឡេស្ទីន ។ សកម្មភាពទាំងនោះជារឿងងាយស្រួលនៅក្នុងការទំនាក់ទំនង ទាំងជាមួយអ៊ីស្រាអែល និងប៉ាឡេស្ទីន។
ក្រសួងការបរទេសអាមេរិកបញ្ជាក់ថា ការរួមបញ្ចូលនេះ ដើម្បីការងារ ការទូតតែមួយរួមគ្នា ហើយការ បម្រើសេវា អំឡុងពេលមុន និងក្រោយ ការបញ្ចូលគ្នានៃស្ថានកុងស៊ុលទាំងពីរនេះ គឺនៅដដែល គ្មានការប្រែប្រួលអ្វីនោះទេ ។ ប្រភពបញ្ជាក់ថា ការសម្រេចចិត្តបញ្ចូលស្ថានទូតតែមួយនេះ មិនមែនជាសញ្ញាផ្លាស់ប្តូររបស់អាមេរិក ចំពោះគោលនយោបាយទៅលើJerusalem, នៅ West Bang ឬនៅ Gaza Stripនោះឡើយ ។ គោលជំហររបស់អាមេរិកពីមុនដូចម្តេច គឺនៅតែដដែល ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo កាលពីចុងឆ្នាំ២០១៨ ធ្លាប់បានបញ្ជាក់ថា អាមេរិកមានគម្រោងបញ្ចូលស្ថានទូតរបស់ខ្លួននៅទីក្រុង Jerusalem ដើម្បីបង្កើនប្រសិទ្ធភាពការងារ ។រដ្ឋាភិបាលប៉ាឡេស្ទីន មានបំណងចង់បានដែនដី East Jerusalem ជារដ្ឋធានីអនាគតឯករាជ្យរបស់ពួកគេ ខណៈដែលអ៊ីស្រាអែល ចង់បានទីក្រុង Jerusalem ទាំងអស់ ស្ថិតក្នុងការគ្រប់គ្រងរបស់ខ្លួនផងដែរ ។
អ៊ីស្រាអែលបានដាក់បញ្ចូលការគ្រប់គ្រងរបស់ខ្លួនដែនដី East Jerusalem ក្នុងឆ្នាំ១៩៦៧ ក្នុងសម័យសង្គ្រាមមជ្ឈិមបូព៌ា និងប្រកាសថា ទីក្រុងទាំងមូលនោះ ស្ថិតនៅក្នុងដែនគ្រប់គ្រងរបស់ខ្លួនតែម្នាក់គត់ កាលពីឆ្នាំ១៩៨០ ។ ប៉ុន្តែទោះបីយ៉ាងណា សហគមន៍អន្តរជាតិ គេពុំទទួលស្គាល់ ។
រដ្ឋាភិបាលប៉ាឡេស្ទីនបានធ្វើពិហការ ការទទួលស្គាល់របស់អាមេរិកថា Jerusalem ជារដ្ឋធានីអ៊ីស្រាអែល និងរើទីតាំងស្ថានទូតអាមេរិកពីទីក្រុង Tel Aviv មកកាន់ Jerusalem នោះ ៕