ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានការិយាល័យវប្បធម៌ម្នាក់ ដោយសារជីវភាពខ្វះខាត ឆ្លៀតពេលក្រៅម៉ោងចុះក្នុងរណ្តៅជីកត្បូង ដីបាក់សង្កត់ស្លាប់

ចែករំលែក៖

ខេត្តរតនគិរី៖ ប្រធានការិយាល័យវប្បធម៌ស្រុកបរកែវម្នាក់ ដោយសារតែមានជីវភាពខ្វះខាត ក៏ខំប្រឹងប្រកបរបរក្រៅម៉ោងធ្វើការ រដ្ឋ ឆ្លៀតពេលបានទៅចុះក្នុងរណ្តៅជីកយកត្បូង ស្រាប់តែត្រូវមានដីបាក់សង្កត់ពីលើបណ្តាលឲ្យស្លាប់ភ្លាមៗនៅក្នុងនោះតែម្តង ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅ ភូមិ មួយ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី ជាទីតាំងរុករករ៉ែត្បូង ។ ជនរងគ្រោះឈ្មោះ ទីង ដ្វែល ភេទប្រុស អាយុ៥៨ ឆ្នាំ ជនជាតិ ទំពូន មុខរបជា ប្រធានការិយាល័យវប្បធម៌ ស្រុកបរកែវ មានទីលំនៅ ភូមិត្រុំ ឃុំឡាមិញស្រុកបរកែវ ខេត្តរតនគិរី ។

ជនរងគ្រោះបានស្លាប់ដោយសារចុះក្នុងរណ្តៅរ៉ែត្បូង ហើយត្រូវបានដីបាក់សង្កត់ពីលើ នៅបាតរណ្តៅអណ្តូងរ៉ែយ៉ាងជ្រៅ ជម្រៅប្រមាណជា១០ម៉ែត្រ ។

បន្ទាប់ពីកើតហេតុ បងប្អូនសាច់ញាតិនាំគ្នាចុះទៅកាយដី ដើម្បីសណ្តោងយកសាកសពឡើងមកលើ ធ្វើបុណ្យតាមប្រពៃណីផងដែរ ៕​ ជីវន្ត័


ចែករំលែក៖