ព័ត៌មានទាន់ហេតុការណ៍៖

លោកឈាង ប៉ាក់សួរ ដាក់គ្រឿងចក្រឈូសទន្ទ្រានដីបឹងអតីតឡូត៍នេសាទ មិនតិចជាង១ពាន់ហិកតា នៅស្រុកស្អាង ដោយមានការ ចូលរួមពីជំនាញ ជលផល

ចែករំលែក៖

ខេត្តកណ្តាល៖ ដីបឹងអតីតឡូត៍នេសាទនៅស្រុកស្អាង ត្រូវបានគេសង្កេតឃើញថា មានការឃុបឃិតគ្នា ដោយសារតែមានខាងជំនាញជលផលថ្នាក់នាយផ្នែក​ នាយខ័ណ្ឌ​ កាន់ឯកសារទិញលក់ និងឈរកាងពីក្រោយមេឈ្មួញទើបអាចឈួសឆាយលើកជាទំនប់បានជាក់ស្តែង ដីបឹងអតីតឡូត៍នេសាទលេខ៣ស្ថិតក្នុឃុំត្រើយស្លា​ ស្រុកស្អាង​ ដែលគេសង្កេតេឃើញ លោកសេង​ ធីម​ អតីតនាយផ្នែកជលផល បាសាក់ជាអ្នករៀបឯកសារ​ និងដាក់គ្រឿងចក្រឈួសទន្ទ្រានរំលោភយកដីបឹងខាងលើដោយមានឈ្មោះលន់​ ឡា​ ជាអ្នកមើការជាប្រចាំ ។

ប្រភពពីប្រជាពលរដ្ឋនៅស្រុកស្អាបានឲ្យដឹងថាងលោកសេង​ ធីម​ កាលពីលោកនៅកាន់អំណាចជានាយផ្នែកជលផលបាសាក់ត្រូវបានលោកឈាង​ ប៉ាក់សួរ​ ទំនាក់ទំនងឲ្យជួយឈរកាង ក៏ដោយសារតែដីនេះពាក់ពន្ធ័ដីរដ្ឋហើយម្យាងវិញទៀតប្រវត្តន៍ដីខាងលើនេះលោកឈាង​ ប៉ាក់សួរបានមកពីការឃុមឃឹតជាមួយអាជ្ញាធរជាថ្នូរនិទិញម៉ូតូឲ្យម្នាក់មួយគ្រឿងដើម្បីបិទមាត់ ។

កាលពីពេលកន្លងមកនេះ លោក ហ៊ន សេង លោក គិត គង់រស់ និងអ្នកស្រី កឹង មួយគាង ប្រជាពលរដ្ឋរស់ នៅភូមិពោធិ កណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល បានប្រាប់ឱ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃនេះ មេការរបស់ក្រុមហ៊ុន ឈាង ប៉ាក់សួ បានបញ្ជារឱ្យគ្រឿងចក្រ កាយប្រឡាយលើកទំនប់រំលោភយកដីរបស់ពួកគាត់ប្រមាណជាង២០គ្រួសារ ដែលខ្លះ កាយ ចូល៥០ម៉ែត្រ ខ្លះអស់១០០ម៉ែត្រ គឺចាប់ពីចំណុចបឹងតាប៉ា រហូតដល់ចំណុចបឹងផ្លូវទូក ។ ពួកគាត់បន្តថា តាមពិត កាល ពីឆ្នាំ២០១៨កន្លងទៅ ក្រុមហ៊ុនបានជីកប្រឡាយកាយលើទំនប់កំណត់ព្រំដីរបស់ខ្លួនម្តងរួចមកហើយ ហើយក៏បានជាន់ លើ ដីរបស់ពលរដ្ឋមួយចំនួនមិនទាន់បានដោះស្រាយនៅឡើយដែរ ស្រាប់តែពេលនេះ បែរជាមកកាយហួសទំបន់ចាស់ រំលោភ ចូលដីរបស់ពួកគាត់បន្ថែមទៀត ។

ដល់ពេលអ្នកភូមិនាំគ្នាឃាត់ មេការបែរជាឆ្លើយយ៉ាងរំភើយថា ឈួសដើម្បីរកព្រំដី និងឈូស ច្រឡំទៅវិញ តើទង្វើររបស់ក្រុមហ៊ុនធ្វើនេះមានចេតនាយ៉ាងម៉េចដែរ ឬប្រើយុទ្ធសាស្ត្រ លើកទំនប់ព័ទ្ធយកហើយទើបធ្វើការដោះស្រាយ ហើយបើពលរដ្ឋមិនដឹងមិននាំគ្នាតវ៉ាស៊ីដាច់តែម្តង ។

ក្រុមប្រជា ពលរដ្ឋដដែលបានបន្តថា ដីនេះជាដីដែលក្រុមសាមគ្គីបានចែកមកឱ្យពួកគា ត់ប្រើប្រាស់អាស្រ័យផល ដើម្បីប្រ រក ប របបដាំដុះចិញ្ចឹមជីវិត ដែលការពីដើមឡើយពួកគាត់ធ្វើស្រែប្រាំង និងដាំដំណាំអនុផលផ្សេងៗ ។ ប៉ុន្តែ ដោយសារតែ សត្វក ណ្តុរបំផ្លាញពេក ធ្វើមិនសូ វបានផល ក៏នាំគ្នាផ្អាកមួយរយៈ ហើយក៏មានអ្នកខ្លះលក់ទៅឱ្យក្រុមហ៊ុន តែពួកគាត់ មិនលក់ នោះ ទេ ហើយក៏មានគម្រោងនឹងចុះទៅបង្កបង្កើនផលឡើងវិញដែរ បែរជាក្រុមហ៊ុនចេះតែបំពារបំពាន់ ពីមួយឆ្នាំទៅ១ឆ្នាំរហូតមក ហើយពួកគាត់ក៏សូមអំពាវនាវទៅដល់អាជ្ញាធរស្រុក ខេត្ត មេត្តាជួយអន្តរាគមន៍ជួយពួកគាត់ផង បើមិនដូច្នោះទេ ប្រាកដជា ក្រុមហ៊ុនរំលោភព័ទ្ធយកអ ស់ហើយ ។ ក្រៅអំពីក្តីបារម្ភរឿងក្រុម ហ៊ុនរំលោភយកដី ពួកគាត់ក៏មានការព្រួយបារម្ភផងដែរ ព្រោះ បច្ចុប្បន្នព្រៃលិចទឹក បឹងបួរ អតីតឡូត៍នេសាទលេខ៣ កំពុងត្រូវបានក្រុមហ៊ុន ឈាង ប៉ាក់សួរ រំលោភបំពាន ដោយ ការដុតព្រៃ និងឈូសឆាយយ៉ាងគគ្រឹកគគ្រេង ហាក់គ្មានកោតញញើតអ្វីបន្តិចសោះឡើយ ដោយបាន ព័ទ្ធទំនប់យក បឹង ធម្មជាតិ និងអាងយុវជនថែមទៀតផង ។

ពួកគាត់បាននិយាយថា អ្វីដែលប្រជាពលរដ្ឋព្រួយបារម្ភនោះ គឺខ្លាចបាត់បង់ប្រឡាយ បឹង បួរ ដែលជាទីប្រកបរបរចិញ្ចឹមជីវិត ព្រោះតែប្រឡាយ ដែលគេកាយលើកទំនប់នោះ ត្រូវបានលក់ទៅឱ្យឈ្មួញអស់ហើយ ប្រជាពលរដ្ឋមិនអាច ចូលទៅនេសាទ បាននោះទេ ហើយពួកគាត់បានលឺក្រុមអ្នកបើកគ្រឿង ចក្រ និងមេកាក្រុមហ៊ុននិយាយថា នៅពេលដែលពួកគេ លើកទំនប់ ព័ទ្ធរួចរាល់នោះ ក៏គេលែងអនុញ្ញាតឱ្យចេញចូលដែរ ។

ពួកគាត់ក៏បានលើកឡើងដែរ សម្តេចតេជោ បានកាត់ឡូត៍ នេសាទ ឱ្យប្រជាពលរដ្ឋប្រកបរបររកស៊ីជាលក្ខណៈគ្រួសារ តែឥឡូវឈ្មួញនាំគ្នាព័ទ្ធយកអស់ មិនឱ្យប្រជាពលរដ្ឋ ចូលនេសាទ តាម បឹង ប្រឡាយដែលពួកគេអះអាងថាជាដីរបស់ពួកគេ តើឱ្យប្រជាពលរដ្ឋសង្ឈឹមអ្វី? ហើយសូម្បីតែប្រជាពល រដ្ឋដែលបាន ប្រកបរបរ ធ្វើចំការនៅក្បែរមាត់បឹងជាង១០ឆ្នាំមកហើយនោះ ក៏គេលែងឱ្យចូលទៅធ្វើចំការដែរ ។ បងប្អូនប្រជាពលរដ្ឋក៏បានបញ្ជាក់ដែរថា ពួកគាត់មិនហ៊ានចេញមុខតវ៉ាដោយផ្ទាល់នោះទេ ព្រោះបើហ៊ានតែចេញតវ៉ានោះ ត្រូវក្រុមមេកាក្រុមហ៊ុនគម្រាមចាប់ដាក់គុកច្រវ៉ាក់ ដូច្នេះ មានតែសូមអំពាវនាវទៅដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់មេត្តា ជួយពិនិត្យ និងអន្តរាគមន៍ផង ។

លោក លន់ ឡា មេការរបស់ក្រុមហ៊ុនឈាង ប៉ាក់សួរ​ បានបញ្ជាក់យ៉ាងខ្លីថាក្រុមហ៊ុន ឈូស ចូលដីពលរដ្ឋនេះ គឺដោយសារភាន់ច្រឡំ គឺធ្វើតាមមេភូមិចង្អុល និងក្រុមអ្នករៀប ដីឱ្យក្រុម ហ៊ុន តែ ប៉ុណ្ណោះ ។ ក្រោយពីការឆ្លើយដោះសារយករួចខ្លួនរបស់តំណាងក្រុមហ៊ុន ប្រជាពលរដ្ឋបាននិយាយថា កន្លងមក ក្រុម ហ៊ុនតែងតែប្រើយុទ្ធសាស្ត្រដូច្នេះ ដើម្បីររំលោភយកដីរបស់រាស្ត្រ បើម្ចាស់ដីមិនដឹង និងមិនធ្វើការតវ៉ានោះ គឺគេព័ទ្ធយក តែម្តង តែបើដឹង និងនាំគ្នាតវ៉ានោះ គេប្រើល្បិចថាច្រឡំ និងដោះស្រាយគោលនយោបាយបន្តិចបន្តួច និងគម្រាមព័ទ្ធយក តែម្ត ។ ចំណែកលោកសេង​ ធីម​ ក៏បានបញ្ជាក់យ៉ាងខ្លីផងដែរថា វាជាបញ្ហាយល់ច្រឡំតិចតួច ឥឡូវចប់ហើយ មេភូមិអ្នកចាត់ចែង ៕ ស្អាងជ័យ


ចែករំលែក៖