ខេត្តបន្ទយមនជ័យ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រន្ធត់មួយកើតឡើង រវាងម៉ូតូបុកគោយន្តកន្រ្តៃ បណ្តាលឲ្យស្លាប់អ្នកជិះម៉ូតូម្នាក់ គាបជាប់គោយន្ត និង១នាក់ទៀតរងរបួសធ្ងន់ ។ ហេតុករណ៍កើតឡើងនៅ ថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង២០និង០០នាទី នៅលើផ្លូវលំ លេខ១៥៦ សេ ត្រង់ចំណុចភូមិជើងចាប ឃុំគោកបល្ល័ង្គ ស្រុក មង្គលបូរី ខេត្តបន្ទាយមានជ័យ ។
បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកមង្គលបូរីឲ្យដឹងថា មុនដំបូងមានគោយន្តកន្ត្រៃយ៍១គ្រឿង ម៉ាក់ គូបួតា ពណ៌ ក្រហម អ្នកបើកបរមិនស្គាល់ឈ្មោះ (គេចបាត់)ដែលធ្វើដំណើរតាមបណ្តោយផ្លូវលំក្នុងទិសដៅមកពីលិចទៅកើត លុះមកដល់ចំណុចខាងលើបានបត់ឆ្វេង ចូលរោងម៉ាស៊ីនកិនស្រូវឈ្មោះហេង ប៊ុនតុង ស្របពេលនោះដែរក៏មានម៉ូតូមួយគ្រឿងម៉ាក ហុងដា សូម័រអ៊ិច ពណ៌ ត្រួយចេក ពាក់ស្លាកលេខ បជ 1Q 0223 បើកបរដោយឈ្មោះ សួង ភក្រ្តា ភេទ ប្រុស អាយុ២៤ ឆ្នាំ នៅភូមិសំណាល ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ឌុបឈ្មោះ កង ប៊ុនលឡេង ភេទ ប្រុស អាយុ៣៥ ឆ្នាំ នៅភូមិជាមួយគ្នា ដែលធ្វើដំណើរច្រាស់ ទិសគ្នាដោយបើកមានល្បឿនលឿន បណ្តាលអោយ គេចមិនផុតក៏បុកចំទ្រុងរឺម៉កគោយន្តខាងមុខផ្នែកខាងស្តាំពេញទំហឹងកើតមានគោះថ្នាក់តែម្តង ។
ករណីគ្រោះថ្នាក់ខាងលើត្រូវបាននគរបាលចរាចរវាស់វែង រកឃើញមូលហេតុបង្កដោយគោយន្តបត់ឆ្វេងមិនប្រុងប្រយ័ត្ន ចំណែកម៉ូតូបើកល្បើនលឿន ៕ សំ វិច្ឆិកា