ភ្នំពេញ៖ រថយន្ដស៊េរីទំនើបមួយគ្រឿង ខណៈដែលកំពុងធ្វើដំណើរសុខៗ ស្រាប់តែផ្ទុះកង់ ក៏រេចង្កូចមកឡើងលើខឿនផ្លូវ ទៅបុកនឹងបង្គោលផ្លាកសញ្ញាបណ្ដាលឲ្យបាក់មួយដើម ឯរថយន្តបង្ក កល់ជាប់ទៅមុខលែងរួច ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ នៅចំណុចគល់ស្ពានព្រះមុនីវង្ស តាមបណ្ដោយផ្លូវលេខជាតិ១ កែងនឹងផ្លូវ៣៦៩ ក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដស៊េរីទំនើបមួយគ្រឿងម៉ាកកាមរីហាយឌ្រីម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AP-2090 បើកបរដោយបុរសម្នាក់ក្នុងល្បឿនមធ្យម ខណៈមកដល់និងចំនុចផ្លូវកោងជាកន្លែងកើតហេតុ ក៏ផ្ទុះកង់រថយន្ដរេចង្កូតមកឡើងលើខឿនផ្លូវទៅបុកនឹងបង្គោលផ្លាកសញ្ញាបណ្ដាលឲ្យបាក់មួយដើមរងការខូចខាត ឯរថយន្ដបង្ករងការខូចខាតតិចតួច ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់មកដល់មន្លែងកើតហេតុ ទាក់ទងទៅសមត្ថកិច្ចជំនាញដើម្បីឲ្យចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ ៕ ភារ៉ា ដង្កោ