ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះប្រជាពលរដ្ឋ១ខ្នង ត្រូវបានភ្លើងព្រៃរាលឆេះទាំងស្រុង

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ មានករណីភ្លើងព្រៃបានឆាបឆេះផ្ទះប្រជាពលរដ្ឋ ចំនួន១ខ្នង កើតឡើងកាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិជប់គគីរខាងលិច ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ វ៉ា សុវ៉ាន់ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរកម្មករ រស់នៅជប់គគីរខាងលិច ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា សម្ភារៈដែលបានឆេះរួមមាន ផ្ទះមានទំហំ ៥ម៉x៦ម៉ ធ្វើអំពីឈើប្រក់ស័ង្កសី និងសម្ភារ ក្នុងផ្ទះឆេះខ្ទេចគ្មានសល់, អង្ករទម្ងន់ ២២ kg, ខោអាវសំលៀកបំពាក់ ,ចានឆ្នាំង,សៀវភៅគ្រួសារ និងឯកសារផ្សេងៗ។

ករណីភ្លើងឆេះផ្ទះនេះ ដោយមូលហេតុម្ចាស់មិននៅផ្ទះទេ រវល់ទៅធ្វើកម្មករសំណង់ ៕ ប៉ែន នួន


ចែករំលែក៖