ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់បើកបររថយន្តលឿនដល់ផ្លូវកោងជ្រុលចង្កូតទៅបុក ឡើងខឿនសួនច្បារ កល់ជាប់ បើកទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់បើកបររថយន្តមួយគ្រឿងយ៉ាងលឿន លុះមកដល់ផ្លូវកោងជ្រុលចង្កូតទៅបុកឡើងខឿនសួនច្បារពុះចែកផ្លូវកល់ជាប់បើកទៅមុខលែងរួច។

ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោងជាង៣ទៀបភ្លឺ ឈានចូលថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ នៅតាមផ្លូវ R3 កែងផ្លូវR11 ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តមួយគ្រឿង ម៉ាក TOYOTA PRIUS មួយគ្រឿង ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2AY-3534 បើកបរដោយនារីម្នាក់ និងមាននារីម្នាក់ទៀតរួមដំណើរ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខR11 យ៉ាងលឿន ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលទៅបុកឡើងខឿនពុះចែកផ្លូវ បណ្ដាលឲ្យរថយន្តកល់ជាប់លើខឿនផ្លូវបើកទៅមុខលែងរួច សំណាងល្អមិនបណ្ដាលឲ្យអ្នកបើកបររងរបួសនោះទេ ក្រោយមកមានបុរស២នាក់ស្លៀកពាក់ស៊ីវិល ម្នាក់មាន ID ជាប់ចង្កេះ និងឃើញមានកម្លាំងអាវុធហត្ថខណ្ឌទួលគោក ២នាក់ទៀត ពាក់ឯកសណ្ឋាន បើកម៉ូតូណៃហត ពណ៌ទឹកប៊ិចចាស់ បិទ Logo (អាវុធហត្ថខណ្ឌទួលគោក) ឌុបគ្នាមកកន្លែងកើតហេតុ ចុះជួយអន្តរាគមន៍សម្របសម្រួល ។

ក្រោយមកបែរជាបុរស២នាក់ស្លៀកពាក់ស៊ីវិលច្រឡោតស្រែកឈ្លោះគ្នាជាមួយក្រុមសន្តិសុខក្នុងដីបឹងកក់នោះផ្អើលមួយសន្ទុះផងដែរ ហើយទើបភាគីទាំងសងខាងដោះស្រាយគ្នាដោយភាគីខាងរថយន្តបង្ក ព្រមសង១៤០ដុល្លារ ទៅឲ្យក្រុមសន្តិសុខដីបឹងកក់នោះ ដើម្បីបញ្ចប់រឿង រួចហៅរថយន្តមកស្ទូចយករថយន្ត នោះ យកទៅជួសជុលដោយខ្លួនឯង ៕ ជ្រោយពេជ្រ


ចែករំលែក៖