ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក៖ មន្ត្រីពីររូបទៀតហើយសុំលាលែងពីតំណែង

ចែករំលែក៖

មន្ត្រីជាន់ខ្ពស់របស់អាមេរិក លាលែងចេញពីតំណែង មិនមែនជារឿង​​​ថ្មីនោះឡើយ​ដោយក្នុងរយៈពេលជាង ពីរឆ្នាំ ដែលលោកត្រាំ កាន់តំណែង មានមន្ត្រីជាន់ខ្ពស់ ជាង​២០នាក់ បានលាលែងចេញពីតំណែង ។

នៅពេលនេះ​ អគ្គនាយកទទួលបន្ទុកទំនាក់ទំនងផ្សព្វផ្សាយរបស់ប្រធានាធិបតីដូណាល់ ត្រាំ លោក​ Bill Shine ​និងរដ្ឋមន្ត្រីទទួលបន្ទុកទ័ពអាកាស​អាមេរិក លោកស្រី​ Heather Wilson ​បានសម្រេចលាលែងចេញពីតំណែង ។

ក្នុងថ្ងៃជាមួយគ្នានោះ មន្ត្រី ទទួលបន្ទុកទាហានអាកាសអាមេរិក លោកស្រី​ Heather Wilson ​ជាបុគ្គលត្រូវបានគេចាត់ទុកថា ជាបេក្ខភាព រដ្ឋមន្ត្រីការពារជាតិ នាពេលអនាគត បានសម្រេចលាលែងចេញពីតំណែង ហើយវិលត្រឡប់ទៅធ្វើជាអគ្គនាយក មហាវិទ្យាល័យ​តិចសាស់ ។ លោកស្រី នឹងលាលែងតំណែង​នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ​២០១៩។

នៅក្នុងសេចក្តីប្រកាស អគ្គលេខាព័ត៌មានសេតវិមាន លោកស្រី​ Sarah Sanders ​បញ្ជាក់ថា​លិខិតលាលែងចេញពីតំណែង​របស់លោក​ Bill Shine ​ត្រូវបានប្រធានាធិបតីយល់ព្រម ។ ប៉ុន្តែលោក​ Bill Shine ​នឹងបន្តគាំទ្រ​លោកត្រាំ​ និងគោលនយោបាយរបស់លោក ក៏ដូចជាទីប្រឹក្សា​ជាន់ខ្ពស់នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ឆ្នាំ​២០២០ របស់ប្រធានាធិបតី ។

ក្នុងពេលជាមួយគ្នានេះ​ ប្រភពព័ត៌មានបានផ្សាយថា ប្រធានាធិបតីដូណាល់ ត្រាំ​ បាត់បង់ទំនុកចិត្តទៅលើលោក លោក Bill Shine ៕


ចែករំលែក៖