ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកចូលផ្ទះអ្នកភូមិស្លាប់៣នាក់ និងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ តាមសេចក្ដីរាយការណ៍ បឋមពីសមត្ថកិច្ចនគរបាលមានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ និងតក់ស្លុត បំផុតបណ្ដាលឲ្យម្ដាយកូន៣នាក់ ស្លាប់ និងរបួសធ្ងន់ម្នាក់ ខណៈដែលមានរថយន្តហ៊ីយ៉ានដាយពាក់ស្លាក់លេខ ភ្នំពេញ 3C 1851 បានជិះបុកផ្ទះប្រជាពលរដ្ធនៅចិញ្ចើមផ្លូវស្ថិតលើកំណាត់ផ្លូវជាតិលេខ១ នៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ។

ប្រភពបន្តថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ នាង ពូតា ភេទប្រុស អាយុ៤៧ឆ្នាំ រងរបួសធ្ងន់ ចំណែកប្រពន្ធ និងកូន ស្លាប់ទំាងបីនាក់។

ចំណែកអ្នកបើកបររថយន្តបង្កហេតុបានរត់គេចខ្លួនបាត់ស្រមោល ។ មូលហេតុអ្នកបើកបរទំនងងងុយដេក ៕ យឹម សុថាន


ចែករំលែក៖