ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងឆេះចំការប្រេងខ្យល់ និងចន្ទី ចំនួន៤ហិចតា

ចែករំលែក៖

ខេត្តកំពង់ធំ៖ ភ្លើងឆេះព្រៃរាលដាល ឆេះចំការប្រេងខ្យល់ និងចន្ទី ចំនួន៤ហិចតា ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៣:៤០នាទី ថ្ងៃអាទិត្យ ៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ ២០១៩ ស្ថិតនៅ តំបន់ត្រពាំងចំបក់ ភូមិឥន្ទ:កុមារ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយខេត្តកំពងធំ ។ ម្ចាស់ឈ្មោះ កុក លន់ ភេទប្រុស អាយុ៥៦ឆ្នាំ។

ខូចខាត ឆេះព្រៃចំការប្រេងខ្យល់ និងចន្ទីចំនួន៤ហិចតា ។

មូលហេតុ: បណ្តាលមកពីឆេះរាលភ្លើងព្រៃ ។

ករណីខាងលើ មិនបង្កឲ្យរងគ្រោះថ្នាក់ដល់មនុស្សឡើយ រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ បានចេញអន្តរាគមន៍ពន្លត់ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១រថយន្តស្មើ៤ម៉ែត្រគុប រលត់ទាំងស្រុង មិនបណ្តាលឲ្យឆេះរាលដាលបន្តទៀត មានកម្លាំងចុះអន្តរាគមន៍សរុបចំនួន១១នាក់ ៕ ប៊ុនរិទ្ធី

 


ចែករំលែក៖