ខេត្តពោធិ៍សាត់៖ របួសធ្ងន់ ២នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងអ្នកជិះម៉ូតូ និងម៉ូតូច្រាសទិសគ្នា នៅគ្រាដែលគាគ្គីម្ខាងបើកជើងរថយន្ត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងនៅវេលាម៉ោង៥ និង១០នាទី ល្ងាចថ្ងៃអាទិត្យ ៥កើត ខែផល្លុន ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨១.១៨២ ស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់។
យោងតាមរបាយការណ៍ផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា មុនកើតហេតុគេឃើញយុវជនម្នាក់ឈ្មោះ ម៉ែន រុំ អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស បច្ចុប្បន្ន រស់នៅភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់ ធ្វើដំណើរដោយម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AE 9804 ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះដល់ចំណុចកើតហេតុបានឡើងជែងរថយន្ត ១គ្រឿង ក៍បានជ្រុលបុកភាគ្គីម្ខាងដែលកំពុងជិះម៉ូតូច្រាសទិសគ្នា បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរទាំងសង់ខាងរដូករណេលបែបនេះតែម្ដង។
របាយការណ៍ខាងលើបន្តថា ភាគីម្ខាងដែលរងរបួសសន្លប់ស្ដូកឈ្មោះ សឿន ធារិទ្ធ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្ន រស់នៅភូមិ.សង្កាត់កើតហេតុ ម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1E 7918 ។
របាយការណ៍ដដែលបន្តទៀតថា ភ្លាមៗនោះជនរងរបួសទាំង ២នាក់ត្រូវសមត្តកិច្ច និងប្រជាពលរដ្ឋបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំណែកវត្ថុតាងម៉ូតូទាំង ២គ្រឿងបានយកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ រងចាំធ្វើការវាសវែង និងដោះស្រាយគ្នាជាក្រោយ៕ បុឹម ពិន