ព័ត៌មានទាន់ហេតុការណ៍៖

១យប់ គ្រោះថ្នាក់ចរាចរ២ករណី នៅច្បារអំពៅ ស្លាប់១ របួស៣នាក់

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្ស៣នាក់រងរបួសនិងម្នាក់ទៀតបានស្លាប់យ៉ាងអាណោចអាធ័ម នៅកន្លែងកើតហេតុ ដោយគ្រោះថ្នាក់ចរាចរ២ករណីផ្សេងគ្នានៅយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ។

ករណីទី១ៈ នៅយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ វេលា ម៉ោង២២និង៣០នាទី មាន ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និង ម៉ូតូ បុកគ្នានៅលើផ្លូវលេខ៣៦៩ ត្រង់ចំណុចមុខផ្ទះលេខ០១១ ក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បាអំពៅ បណ្តាឲ្យបុរសម្នាក់ស្លាប់ នៅកន្លែងកើតហេតុ ។

រថយន្តដែលបុកជាមួយអ្នកជិះម៉ូតូជាប្រភេទរថយន្តដឹកទឹកកកម៉ាក ទីតាន់ ពាក់ស្លាកលេខព្រៃវែង2A-0761 បើកបរដោយឈ្មោះវន វឿន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ទឹកកក ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលេខ១១០ ភូមិលេខ៩ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តតាកែវ ត្រូវសមត្ថកិច្ចចាប់ខ្លួន ។

ជនរងគ្រោះមានឈ្មោះ ផាន់ វ៉ាន់ថាវ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងជួសជុលកង្ហា មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។

ករណីគ្រោះថ្នាក់ចរាចរនេះ ត្រូវបានសមត្ថកិច្ចប្រាប់ថា រថយន្តដឹកទឹកកកបើកបរក្នុងទិសដៅពីត្បូងទៅជើង ពេលមកដល់ចំនុចកើតហេតុស្រាប់តែបុកអ្នកជិះម៉ូតូចំពីមុខពេញទំហឹងបណ្តាលអោយជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុ ។

សពប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យ ចំណែករថយន្ត និងម៉ូតូ ប្រគល់ឲ្យទៅការិយាល័យជំនាញ ដើម្បីដោះស្រាយបន្ត ។

ករណីទី២ៈ នៅវេលាម៉ោង០០និង៣៥នាទី ឈានចូលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរមួយទៀតបានកើតឡើងរថយន្ត និង ម៉ូតូ ផ្លូវជាតិលេខ១ ត្រង់ចំណុចស្ថានីយ៍ប្រេងកាលតិច ក្នុងភូមិព្រែក សង្កាត់ច្បាអំពៅ១ ខណ្ឌច្បាអំពៅ បណ្តាឲ្យរងរបូសស្រាលធ្ងន់ ០៣ ម្នាក់ ប្រុស ម្នាក់ បានបញ្ជួនទៅមន្ទីពេទ្យ ចំណែករថយន្ត និងម៉ូតូ យើងបានប្រគល់ឲ្យទៅការិយាល័យជំនាញក្រុង ដើម្បីដោះស្រាយបន្ត ៕ សណ្តោស


ចែករំលែក៖