រងការចោទប្រកាន់ដូចគ្នា ប៉ុន្តែម្នាក់ត្រូវបានដោះលែង ម្នាក់នៅបន្តជាប់ឃុំ ធ្វើឲ្យស្ត្រីជនជាតិវៀតណាម មានការតក់ស្លុតយ៉ាងខ្លាំង ។ ទាំងនោះហើយបានជារដ្ឋាភិបាលវៀតណាមបានសម្រេចស្នើដល់ម៉ាឡេស៊ីដោះលែង ជនជាប់ចោទ Doan Thi Huong ដែលត្រូវគេប្រើប្រាស់ក្នុងការសម្លាប់មនុស្សទាំងមិនដឹងខ្លួន។
មន្ត្រីស្ថានទូត វៀតណាមធ្លាប់បានស្នើដល់រដ្ឋាភិបាលម៉ាឡេស៊ីបើកសាវនាការ ដោះលែងជនជាប់ចោទជនជាតិវៀតណាមក្រោយពេល តុលាការបានសម្រេចដោះលែង ជនជាតិហ្វីលីពីន នាង Siti Aisyah ។
នៅថ្ងៃ ទី១៤ ខែមីនា ឆ្នាំ២០១៩ រដ្ឋអាជ្ញាម៉ាឡេស៊ី មិនបានផ្តល់ការពន្យល់អ្វីវែងឆ្ងាយនោះទេថា ហេតុអ្វីបានជាពួកគេមិនព្រមទម្លាក់ចោលការចោទប្រកាន់ពីបទមនុស្សឃាតប្រឆាំងនាង Doan Thi Huong ។ នាង Huong គឺជាជនសង្ស័យតែម្នាក់គត់ ដែលស្ថិតនៅក្នុងពន្ធនាគារ ក្រោយការសម្រេចដ៏ភ្ញាក់ផ្អើលមួយរបស់រដ្ឋអាជ្ញា កាលពីថ្ងៃទី១១ ខែមីនា សម្រេចមិនចោទប្រកាន់ទៅលើជនសង្ស័យសញ្ជាតិហ្វីលីពីន Siti Aisyah។
មេធាវីការពារក្តីរបស់នាង Doan Thi Houng គឺលោក Hisyam Teh Poh Teik ថ្លែងទៅកាន់តុលាការម៉ាឡេស៊ីថា ពួកគាត់មានការខកចិត្តចំពោះការសម្រេចរបស់គណៈមេធាវី ហើយថា រដ្ឋអាជ្ញានេះ មានភាពអយុត្តិធម៌ទៅលើ នាង Doan Thi Houng ដែលជាកូនក្តីរបស់លោក ។
មេធាវី Teh ក៏បានស្វះស្វែងការពន្យារពេល ជំនុំជម្រះនេះ ដោយនិយាយថា កូនក្តី Doan Thi Houng មានសុខភាពមិនល្អ ចាប់តាំងពីការដោះលែង នាង Aisyah ដែលជាប់ឃុំជាមួយគ្នានោះម្ល៉េះ និងថា នាងមិនមានគោលជំហរដើម្បីធ្វើសក្ខីកម្មនោះ ៕