ភ្នំពេញ៖ បុរសជាកម្មករសំណង់ម្នាក់ ខណៈកំពុងវាយជញ្ជាំងថ្ម បង្គន់បានបាក់សង្កត់ផ្ទប់ជញ្ជាំងម្ខាងទៀត បែកក្បាលស្លាប់ភ្លាម់ៗ ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ចំណុចការដ្ឋានមួយកន្លែងភូមិខ១ សង្កាត់ច្រាំងទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះធឿន ថុន ភេទប្រុស អាយុ៤៤ឆ្នាំ ស្នាក់នៅភូមិខ១ សង្កាត់ច្រាំចំរេះទី២ ខណ្ឌឫស្សីកែវ មុខរបរកម្មករសំណង់ មានកូនស្រីក្នុងបន្ទុកគ្រួសារ២នាក់ ។
ប្រពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតមានកម្មករសំណង់២នាក់ បានវាយផ្ទះចាស់ដោយវាយជិតរួចអស់ហើយ នៅតែជញ្ជាំងបង្គន់ប៉ុណ្ណោះ ដោយពួកគាត់បានវាយម្តងម្នាក់ ស្រាប់តែពេលជនរងគ្រោះវាយ ក៏ជញ្ជាំងបង្គន់នោះ ក៏បាក់មួយផ្ទាំងធំរលំសង្កត់លើខ្លួនផ្ទប់ជញ្ជាំងម្ខាងទៀតគេចមិនរួច ស្លាប់ភ្លាមៗនៅកន្លែងកើត។
ភ្លាមៗនោះត្រូវបានប្រជាពលរដ្ឋជាច្រើននាក់ជួយគាស់ចេញ តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុសពត្រូវបានយកមកផ្ទះជនរងគ្រោះ និងប្រាប់សមត្ថកិច្ចឲ្យចុះពិនិត្យ បន្ទប់ពីពិនិត្យរួចសមត្ថកិច្ចប្រគល់សព្វឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ អរុណរះ