ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរស ជាឪពុកសង្ស័យប្រើហិង្សាមកលើកូនប្រុសអាយុ៣ឆ្នាំ រហូតដល់ស្លាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ ត្រូវ បាន បង ប្អូន ខាង ប្រពន្ធ ប្តឹងនគរបាល ខណ្ឌ ជ្រោយចង្វា ឲ្យ ឃាត់ ខ្លួន កាល ពីព្រឹក ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ២០១៩ ដោយសង្ស័យថា ប្រើហិង្សាទៅលើកូនប្រុសបង្កើតអាយុ៣ឆ្នាំ បណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ គន្ធបុប្ជា ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួន ឈ្មោះណៃ រិទ្ធី អាយុ២២ឆ្នាំ ប្រពន្ធឈ្មោះស្រេង សុភ័ក្រអាយុ២៨ឆ្នាំ ជាកម្មាការីនីកាត់ដេរ ស្នាក់នៅត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ ។ ចំណែកកូន ប្រុសដែលស្លាប់ឈ្មោះរិទ្ធី រ៉ាវី អាយុ៣ឆ្នាំ ។

ការឃាត់ខ្លួនបន្ទាប់ពីឪពុកនិងម្តាយនាំសពកូនប្រុសទៅបូជានៅវត្តវ៉ារិន្ទ ហៅវត្តព្រែកលៀប ក្នុងសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វា ។

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វា បានឲ្យដឹងថា បុរសជាឪពុកត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីមានពាក្យបណ្តឹង ពីក្រុមគ្រួសារ ចោទប្រកាន់ថា បានប្រើហិង្សា ទៅលើកុមារ បណ្តាលឲ្យកូនប្រុសរបស់ខ្លួន អាយុ៣ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យព្រមទាំងមានស្លាកស្នាមជាំពេញខ្លួន ។

មន្រ្តីនគរបាលបានឲ្យដឹងទៀតថា បន្ទាប់ពីមានពាក្យបណ្តឹង សមត្ថកិច្ចក៏បានឃាត់ខ្លួន ឪពុក សាកសួរ និងបានរាយការណ៍ ទៅនគរបាលជំនាញចុះមកពីនិត្យ សពផងដែរ ។ មន្រ្តីនគរបាលក៏បានបញ្ជាក់ថា ការស្លាប់របស់ក្មេងនោះដោយសារតែជំងឺ ហើយ ការឃាត់ខ្លួន បុរសជាឪពុកដោយសារតែប្រើហិង្សារមកលើកុមារ មិនបានពាកពន្ធការស្លាប់នោះទេ ។

តាម ស្រ្តីឈ្មោះស្រេង សុភ័ក្រ ត្រូវជាម្តាយក្មេង បានឲ្យដឹងថា កូនប្រុស របស់ខ្លួនបានស្លាប់បាត់បង់ជីវីតនៅមន្ទីរគន្ធរបុប្ជា នៅវេលាម៉ោង ១១យប់ ថ្ងៃទី១៣ ខែមីនា បន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរពេទ្យបានប្រមាណ១ថ្ងៃ ។

ស្រ្តីរូបនោះបានឲ្យដឹងទៀតថា កូនប្រុសរបស់ខ្លួន បានធ្លាក់ខ្លួន ឈឺ ប្រមាណ៥ខែមកហើយ ចេះតែចុកពោះ និងដួលសន្លប់ ។ នៅម៉ោងប្រមាណ១១ថ្ងៃត្រង់ទី១៣ ខែមីនា នេះកូនប្រុសក៏បានសន្លប់ ហើយខ្លួន ក៏បាននាំទៅសង្គ្រោះនៅមន្ទីរពេទ្យ គន្ធបុប្ជាហើយ ត្រូវគ្រូពេទ្យប្រាប់ថា កូន មានជំងឺសួត រលាកបំពងក និងមានបញ្ហាខួរក្បាល ។ នៅពេលសម្រាកពេទ្យរហូតដល់ម៉ោង១១យប់ ក៏បានដាច់ខ្យល់ស្លាប់ ហើយបាននាំទៅបូជានៅវត្តវ៉ារិន្ទហៅវត្តព្រែកលៀប ដោយសាតែបងប្អូន មានការសង្ស័យថា ប្តីរបស់ខ្លួនវាយស្លាប់ និងមានស្នាមជាំក៏បានប្តឹងនគរបាលឲ្យឃាត់ខ្លួនប្តីនាងតែម្តង ។

តាមបងប្អូន ខាងម្តាយ ក្មេងបានឲ្យដឹងថា កន្លងមក បុរសដែលជាឪពុក តែងតែវាយធ្វើបាបកូនរបស់ខ្លួន រហូតជាំពេញខ្លួន និងធ្លាក់ខ្លួន ឈឺបញ្ជូនទៅកាន់មន្ទីរពេទ្យ បណ្តាលឲ្យស្លាប់ មិនថា តែកូនប្រុសបងនោះទេ សូម្បីតែកូនស្រីតូចអាយុ២ឆ្នាំ ក៏បានប្រើហិង្សាវាយរហូតដល់ជាំស្នាមម្រាមទាំង៥ ។ ដោយមានការសង្ស័យឪពុកក្មេង ជាអ្នកវាយសម្លាប់ ក៏បានប្តឹងនគរបាលឲ្យជួយស្រាវជ្រាវរកយុត្តិធម៌ ។ បន្ទាប់ពីឃាត់ខ្លួនបុរជាឪពុក សាកសួរ នគរបាលខណ្ឌជ្រោយចង្វា បានប្រគល់ទៅឲ្យនគរបាលខណ្ឌដង្កោវិញ ដើម្បីកសាងសំរឿងចាត់ការតាមនីតិវិធី៕ ជ្រោយពេជ្រ


ចែករំលែក៖