ព័ត៌មានទាន់ហេតុការណ៍៖

ទើបតែកូនខ្ចី តូចចិត្តសង្ស័យសង្សារសុំបែក សម្រេចចិត្ត ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន នៅស្ពានកោះពេជ្រ

ចែករំលែក៖

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ទើបតែកូនខ្ចី តូចចិត្តសង្ស័យសង្សារសុំបែកសម្រេចចិត្តប៉ុនប៉ងលោតទឹកសម្លាប់ខ្លួននៅស្ពានកោះពេជ្រកាលពីម៉ោង៤ និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៩ នៅ តាមបណ្តោយផ្លូវសុរាម្រិត ខាងមុខណាហ្គាវើរ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ នារីវ័យក្មេងម្នាក់ មិនស្គាល់អត្តសញ្ញាណ អាយុវប្រហែល២០ឆ្នាំ បានមកអង្គុយផឹកស៊ី ជាមួយមិត្តភក្តិនៅលើសួនច្បារមុខណាហ្គាវើរ មួយសន្ទុះក្រោយមក ស្រាប់តែប៉ុនប៉ងទៅលោតទឹកសម្លាប់ខ្លួន នៅម្តុំស្ពានកោះពេជ្រ តែសំណាងហើយ បានមិត្តភក្ដិជួយឃាត់ទាន់ពេល។

បន្ទាប់ពីកើតហេតុមិត្តភក្តិនារីរងគ្រោះ បានចាប់អូសឡើងលើម៉ូតូកង់បីឥណ្ឌា ជិះចេញទៅបាត់ទៅ៕ ជ្រោយពេជ្រ


ចែករំលែក៖