ព័ត៌មានទាន់ហេតុការណ៍៖

សូមប្រយ័ត្នៗខែក្ដៅ! ភ្លើងឆេះព្រៃរាលឆេះផ្ទះ ១ខ្នងម៉ត់ នៅគ្រាម្ចាស់មិននៅ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ពិតជាខ្លោចចិត្តយ៉ាងពន់ពេក ម្ចាស់រវល់ទៅរកស៊ីនៅស្រុកឆ្ងាយ ផ្ទះ១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ដែលគេអះអាងថា បណ្ដាលមកពីភ្លើងឆេះព្រៃរៀលឆ្លង ។

ហេតុការណ៍ដ៏សង្វេគខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៦និង០០នាទីល្ងាច ថ្ងៃពុធ ១៥កើត ខែផល្លុន ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចខាងកើតផ្ទះ១០០ ស្ថិតក្នុងភូមិសំសាន្ត ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

លោកអនុសេនីយ៍ឯក រ៉ង សុវណ្ណារឿន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលតាលោប្រាប់ថា ផ្ទះត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុងខាងលើ ទំហ៊ុំ ៥ម៉ែត្រ គុណនឹង ៦ម៉ែត្រ សង់អំពីឈើ រនាបក្រាលក្ដារ ជញ្ជាំងបាំងក្ដារ ដំបូលប្រក់ស័ង្កសី ។

លោកនាយប៉ុស្ដិ៍បន្តថា សម្ភារប្រើប្រាស់ និងផ្សេងៗ។ល។ ភ្លើងឆេះម៉ត់គ្មានសល់ ហើយការឆាបឆេះនេះសង្ស័យអាចបណ្ដាលមកពីភ្លើងឆេះព្រៃ ទើបបណ្ដាលឲ្យរាលមកឆាបឆេះផ្ទះបែបនេះ ម៉្យាងការដែលភ្លើងឆាបឆេះនេះ ម្ចាស់មិននៅផ្ទះទេ ទៅរកសុីស្រុកឆ្ងាយ ៕ ប៉ឹម ពិន


ចែករំលែក៖