បច្ចុប្បន្ននៅលើភពផែនដីមានគ្រាប់ បែកបរមាណូរាប់ពាន់គ្រាប់មាននៅគ្រប់ ទិសទីជុំវិញពិភពលោក ទាំងទ្វីបអាមេរិក អឺរ៉ុប អាស៊ី ។ បរមាណូទាំងនោះអាចនឹង ផ្ទុះឡើងគ្រប់ពេល ដោយមិនដឹងថានឹង កើតឡើងនៅពេលណាឡើយ។ នៅពេល ដែលសង្គ្រាមបរមាណូកើតឡើង ទីក្រុង ធំៗទីតាំងយោធាទីបញ្ជាការ និងរងការ បំផ្លាញទាំងស្រុង។ ទាំងនោះហើយបាន ជាប្រទេសមហាអំណាច បានរៀបចំទីតាំងដ៏សំខាន់សម្រាប់លាក់ខ្លួន ឬធ្វើជាទីបញ្ជា ការ ។
កន្លងមករុស្ស៊ីបានបង្ហាញ ទីតាំងលាក់ខ្លួនពេលមានសង្គ្រាមបរមាណូកើតឡើងដោយទីតាំងនោះស្ថិតនៅកណ្តាលទីក្រុងមូស្គូតែម្តង។ ទីតាំងក្រោមដីអាចផ្ទុកមនុស្សបានរាប់ពាន់នាក់ ហើយប្រសិនបើទីក្រុងទាំងមូលរងការបំផ្លាញ ឬពលរដ្ឋត្រូវសម្លាប់ អស់ក៏នៅមានពលរដ្ឋរស់នៅក្នុងទីតាំងក្រោម ដីដើម្បីបន្តជីវិតមនុស្សផងដែរ ។
មហាអំណាចបរមាណូមានការគិតគូរបានយ៉ាងល្អិតល្អន់ ដោយខ្លាចរងការវាយប្រហារដោយបរមាណូនៅក្នុងពេលអនាគតជាក់ជាមិនខានឡើយ។ ក្រៅពីរុស្ស៊ីរដ្ឋា ភិបាលទីក្រុងប៉េកាំង ក៏មានទីតាំងជាច្រើន ដើម្បីការពារពេលមានសង្គ្រាមកើតឡើង ផងដែរ ។
ក្នុងពេលដែលប្រទេសចិន និងរុស្ស៊ី បានត្រៀមលក្ខណៈធ្វើសង្គ្រាមបរមាណូជាមួយអាមេរិក នោះចិនបានស្នើឲ្យពលរដ្ឋរបស់ខ្លួនត្រៀមខ្លួនធ្វើសង្គ្រាមបរមាណូ ចំណែករុស្ស៊ីវិញបានសាងសង់លេណដ្ឋានសម្រាប់ រក្សាជីវិតពេលមានសង្គ្រាមបរមាណូកើតឡើង។ ទាំងនោះហើយទើបមានសំណួរជាច្រើនបានចោទសួរថា បើមានសង្គ្រាម បរមាណូមែននោះ តើប្រទេសណានឹងបើកការវាយប្រហារលឿនបំផុត?
បើនិយាយពីការបញ្ជាវាយប្រហារ ដោយគ្រាប់បែកបរមាណូលឿនជាងគេនោះគឺចិន និងរុស្ស៊ីមិនអាចយកឈ្នះអាមេរិកបានឡើយ ដោយចិននិងរុស្ស៊ីត្រូវបញ្ជាតៗ គ្នា គឺត្រូវចំណាយពេលយូរទៀត។
ចំណែកអាមេរិកវិញការបញ្ជាវាយ ប្រហារដោយគ្រាប់បែកបរមាណូគឺនៅជាប់ ប្រធានាធិបតីជានិច្ច ទោះនៅកន្លែងណា ក៏មេដឹកនាំអាមេរិក មានបញ្ជាវាយប្រហារដោយគ្រាប់បែកបរមាណូបានដែរសូម្បីតែ នៅលើយន្តហោះក៏ដោយ។
ចំណែកអាមេរិកវិញដោយខ្លាចបាត់ បង់ទីបញ្ជាការការកងទ័ពដូច្នេះអាមេរិក ត្រូវ បង្កើន ទីតាំងហោះហើរនៅលើអាកាស ដោយអាមេរិកបានប្រើប្រាស់យន្តហោះ ដឹកអ្នកដំណើរធុនធ្ងន់ប្រភេទ Boeing E-6B Mercury ធ្វើជាទីបញ្ជាការ។ កន្លង មកថ្មី អាមេរិកមានយន្តហោះចម្បាំង «ថ្ងៃ អវសាន» ៤គ្រឿងបង្ហាញខ្លួនលើដែន អាកាសដែលបង្កក្តីបារម្ភពីសង្គ្រាមកើតឡើង។
យន្តហោះBoeing E-6B Mercury មានរហស្សនាមថា «ថ្ងៃអវសាន»មានតួនាទីជាទីបញ្ជាការនៅលើដែនអាកាសរបស់ អាមេរិក ក្នុងគោលដៅបើកការវាយប្រហារ តបតនឹងសង្គ្រាម បរមាណូអាចផ្ទុះឡើង ។ យន្តហោះខាងលើអាចកម្ទេចទីតាំងសត្រូវក្នុងរយៈពេលខ្លីបំផុត។
សារព័ត៌មាន Daily Star បានផ្សាយថា យន្តហោះ E-6B Mercuryបានបង្ហាញខ្លួននៅលើដែនអាកាសស្ថិតនៅឆ្នេរសមុទ្រ ភាគខាងកើតនិងភាគខាងលិចអាមេរិក។ ព័ត៌មានខាងលើ កើតឡើងក្រោយពេល មន្ត្រីយោធាអាមេរិកបានស្នើដល់កម្លាំង ទាហាន ត្រៀមលក្ខណៈ ក្នុងការធ្វើសង្គ្រាមជាមួយកូរ៉េខាងជើង។
យន្តហោះចម្បាំង E-6B Mercury មានសមត្ថភាពវាយប្រហារដោយបរមាណូនៅគ្រប់គោលដៅ និងនៅគ្រប់ទិសទីជុំវិញ ពិភពលោក ដោយបញ្ជាឲ្យវាយប្រហារកាំជ្រួចមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូ។ដោយសារតែមានសារ សំខាន់ជាទីបញ្ជាការលើអាកាសសម្រាប់សង្គ្រាម បរមាណូយន្តហោះ E-6B Mercury បាន ដាក់ឈ្មោះថាជា «អវសាន ផែនដី» ។ យន្តហោះនេះនឹងបញ្ជាគ្រប់យ៉ាងក្រោយ ពេលដែល ទីបញ្ជាការនៅលើដីត្រូវបាន បំផ្លាញនោះ។
អតីតមន្ត្រីយោធាអាមេរិកបានឲ្យដឹងថា«មន្ទីរបញ្ចកោណ កំពុងតែត្រៀម លក្ខណៈសម្រាប់វាយប្រហារទៅលើ គោលដៅសំខាន់ៗរបស់កូរ៉េខាងជើង ដើម្បីបង្ហាញឲ្យពិភពលោកដឹងថា អាមេរិក មិនចេះតែនិយាយនោះឡើយ។
ការវាយប្រហាររបស់អាមេរិកទៅលើ កូរ៉េខាងជើង គឺសំដៅទៅលើទីតាំងសាក ល្បងកាំជ្រួចមីស៊ីល ឬឃ្លាំងអាវុធរបស់ ប្រទេសនេះ។ ប្រភពព័ត៌មានពីមន្ត្រីយោធាអាមេរិកបានឲ្យដឹងថា អាមេរិកនឹងប្រើប្រាស់យុទ្ធសាស្ត្រដូចដែលបានវាយប្រហារ ទៅលើទីតាំងទាហានអាកាសរបស់ស៊ីរីដោយបាញ់មីស៊ីលរហូតដល់៥៩គ្រាប់ក្នុងរយៈពេលខ្លី។
នៅពេលនេះគេមិនទាន់ដឹងពីគោលដៅដែលអាមេរិកបញ្ចេញយនុ្តហោះ E-6B Mercury នៅឡើយ ហើយទីតាំងដែលយន្តហោះខាងលើចុះចតទាំង៤គ្រឿងនោះក៏ មិនទាន់ដឹងនៅឡើយដែរ។ ប៉ុន្តេយន្ត ហោះខាងលើជា ប្រភេទយន្តហោះយោធាមានតួនាទីយ៉ាងសំខាន់នៅក្នុងការត្រួត ពិនិត្យទីតាំងរបស់សត្រូវដើម្បីវាយ ប្រហារ។
យន្តហោះខាងលើ អាចហោះហើរនៅលើអាកាសបានរហូតដល់ទៅ១៥ម៉ោង ឬរហូតដល់ទៅ៧២ម៉ោងប្រសិនបើទទួលបានការចាក់សាំង បន្ថែមនៅលើដែន អាកាសនោះ។
ការបញ្ចេញយន្តហោះខាងលើរបស់ អាមេរិកកើតឡើង ក្រោយពេលដែលអាមេ រិក កំពុងតែបាត់បង់ការគាំទ្រពីសហគមន៍អន្តរជាតិ ដោយសារតែគោលនយោបាយអាត្មានិយមរបស់ប្រធានាធិបតីដូណាល់ ត្រាំ ។ នៅពេលនេះអាចនិយាយបានថា អាមេរិក កំពុងតែនៅឯកោម្នាក់ឯងក្នុង ពិភពលោក ដោយគំនិតអាត្មានិយមមិន គិតដល់ផលប្រយោជន៍រួមរបស់ពិភព លោក។ ជាក់ស្តែងការដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុនិង ជនអន្តោ ប្រវេសន៍ជាដើម។
ការមិនពេញចិត្តរបស់អាមេរិក បាន បង្ហាញយ៉ាងច្បាស់នៅក្នុងការបោះឆ្នោតនៅអង្គការសហប្រជាជាតិស្តីពី ការស្នើឲ្យអាមេរិកដកសេចក្តីសម្រេចទទួលស្គាល់ហ្ស៊េរុយសាឡឹមជារដ្ឋធានីរបស់អីុស្រាអែល។ ក្នុងចំណោមសមាជិករបស់អង្គ ការសហប្រជាតិ១៩៣ប្រទេសមាន៩ ប្រទេស ប៉ុណ្ណោះ ដែលគាំទ្រអាមេរិកក្នុងនោះក៏មានអាមេរិកនិងអីុស្រាអែលផងដែរ៕ ធី រីណា