ពិធីមង្គលការកូនស្រីពៅរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា បានធ្វើឲ្យនៅសណ្ឋាគារប្រណីតនៅលើកោះហុងកុង ដោយមានការចូលរួមពី មន្ត្រី គណបក្សភឿថៃ ជាច្រើនរូប ទោះបី ការបោះឆ្នោតជិតមកដល់ ។
នៅក្នុងពិធីដ៏សំខាន់នោះ គេឃើញមាន ព្រះនាងម្ចាស់ បងស្រីព្រះមហាក្សត្រថៃ ក៏យាងទៅ ចូលរួមពិធីមង្គលការកូនស្រីពៅលោកថាក់ស៊ីនផងដែរ ។ ទាំងនោះបានបង្ហាញឲ្យឃើញថា ទំនាក់ទំនងបុគ្គលរវាងលោកថាក់ស៊ីន នឹងមន្ត្រី អ្នកនយោបាយនៅក្នុងប្រទេសថៃ មានទំនាក់ទំនងជិតស្និទ្ធនឹងគ្នា ។
ពិធីរៀបមង្គលការ របស់កូនស្រីពៅលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា បានរៀបចំឡើងនៅកោះហុងកុង កាលពីថ្ងៃទី២២ ខែមីនា ដោយគេឃើញមានអតីតមន្ត្រីជាន់ខ្ពស់ជាច្រើន នៅក្នុងប្រទេសថៃ ក៏បានទៅចូលរួម ក្នុងនោះមាន ទាំងម្តាយមីង អតីតនាយករដ្ឋមន្ត្រី លោកស្រីយីងឡាក់ ។ ក្រៅពីនេះ ក៏មានព្រះរាម Ubolratana Rajakanya បងស្រីបង្កើតរបស់ព្រះមហាក្សត្រថៃ ក៏ទៅចូលរួមផងដែរ ។
កូនក្រមុំ ឈ្មោះ Paetongtarn Shinawatra បានរៀបការជាមួយ កូនកម្លោះ Pidok Sooksawas បានរៀបការនៅក្នុងសណ្ឋាគារប្រណីត Rosewood ក្នុងតំបន់ Victoria Dockside កោះហុងកុង។
ពិធីរៀបមង្គលការរបស់កូនស្រីពៅអតីតលោកថាក់ស៊ីន កើតឡើងមុនការបោះឆ្នោតថៃ២ថ្ងៃប៉ុណ្ណោះ ដែលជាការបោះឆ្នោតទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានរយៈពេល ៨ឆ្នាំកន្លងមក។
កម្លាំងសន្តិសុខបានដាក់ពង្រាយការពារយ៉ាងតឹងតែងនៅសណ្ឋាគារ ដែលបានរៀបចំពិធីមង្គលការខាងលើ។ សម្ព័ន្ធមិត្តរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រាបើទោះបីរវល់រៀបចំបោះឆ្នោត ក៏បានឈ្លៀតពេលទៅកាន់កោះហុងកុងដើម្បីចូលរួមពីធីមង្គល់ការខាងលើ ៕