ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង មនុស្សប្រុស ស្រី៣នាក់ផ្សេងទៀតរងរបួសធ្ងន់ និងស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយម៉ូតូបុកជាមួយ និងម៉ូតូរ៉ឺម៉ក ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៤ និង៤០នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្លូវកែងក្នុង ឃុំ ព្រៃគ្រី ស្រុក ជលគិរី ខេត្តកំពង់ឆ្នាំង ។
សមត្ថកុច្ចឲ្យដឹងថា ជនរងគ្រោះ ១. ឈ្មោះ ស្រន ជ្រឿន ភេទប្រុស អាយុ ៥៥ ឆ្នាំជនជាតិខ្មែរ ស្លាប់ នៅភូមិព្រៃគ្រីជើង ឃុំ ព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ ២. ឈ្មោះ ម៉ែត ភូម ភេទស្រី អាយុ៤៩ឆ្នាំ ៣.ឈ្មោះ ជ្រឿន ស្រីណាក់ ភេទស្រី អាយុ២៦ឆ្នាំ និង៤. បឿន ថេត ភេទ ប្រុស អាយុ ២០ ឆ្នាំ រស់នៅឃំុព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកហុងដា សេ ១២៥ ពាក់ស្លាកលេខកំពង់ឆ្នាំង ១H. ០២៨៩ ធ្វើដំណើរក្នុងទិសដៅពលិចទៅកើតជិះឌុបគ្នាចំនួន៣នាក់ នៅពេលមកដល់ចំណុចកើតហេតុបានបុកជាមួយម៉ូរ៉ឺម៉កដឹកទឺកកក ដែលធ្វើដំណើរពីជើងទៅត្បូង ។
ក្រោយពេលកើតហេតុ ជនរងគ្រោះ បានដឹកយកទៅសង្រ្គោះនៅមណ្ឌលសុខភាព និងដឹកបន្តមន្ទីរពេទ្យបង្អែកបាធាយ ខេត្តកំពង់ចាម ចំណែកមធ្យោបាយបង្កត្រូវយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលព្រៃគ្រី នៃអធិការដ្ឋាននគបាលស្រុកជលគិរីដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕ ចន្ថា