ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ចងកធ្វើអត្តឃាត បង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានចងកធ្វើអត្តឃាត បង្កការភ្ញាក់ផ្អើលឡើងអស់អ្នកភូមិទាំងព្រលឹម នគរបាលមូលដ្ឋានអះអាងថា ដោយសារមានសតិមិនគ្រប់ នៅវេលាម៉ោង៥ព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទុះជនរងគ្រោះ ស្ថិតក្នុងភូមិអូរស្រាវ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

នគរបាលប៉ុស្តិ៍រដ្ឋបាលព្រងិលថា ជនរងគ្រោះឈ្មោះ ឆេង វិច្ឆិការ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ។ ស្ថាប័នជំនាញពាក់ព័ន្ធសហការចុះពិនិត្យ លទ្ធផល៖ ជនរងគ្រោះពិតជាស្លាប់ ដោយយកខ្សែនីឡុងចងកទៅធ្នឹមលើផ្ទះ បណ្ដាលឲ្យស្លាប់ពិតប្រាកដ ពុំមានចំណុចណាគួរឲ្យសង្ស័យករណីឃាតកម្មនោះឡើយ ហើយប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន


ចែករំលែក៖