ប៉ោយប៉ែត៖ យកប្រាក់បងប្អូនចូលកាស៊ីណូ ចាញ់ល្បែងអស់ តូចចិត្តបុរសកម្មករ សំណង់ម្នាក់ចង កសម្លាប់ខ្លួនសរសេរបណ្ដាំ ទុកក្នុងហោប៉ាវ កាលពីម៉ោងប្រហែល៤ព្រឹក ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចការដ្ឋានសំណង់ ផ្ទះចំការស្វាយ ឋិតភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចបញ្ជាក់ថា សពរងគ្រោះឈ្មោះ ហៀង សុកាយសុលីន ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មករសំណង់ ជនជាតិខ្មែរ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
តាមការបំភ្លឺពីសាច់ញាតិ ឪពុក និង បងប្អូន និងក្មួយៗបានឲ្យដឹងថា រយះកាលប៉ុន្មានថ្ងៃនេះ ឈ្មោះ សុខលីន បានយកម៉ូតូក្មួយ លុយកាក់ ខ្សែក បងស្រី ទៅលក់ លេងល្បែងកាសុីណូ ចាញ់អស់ គេចមិនចូលផ្ទះ បាត់រយះពេល៤ថ្ងៃ លុះថ្ងៃកើតហេតុ បង្កការភ្ញាក់ផ្អើលតែម្តង ។
ជាងសំណង់នៅកន្លែងកើតហេតុ់បានឲ្យដឹងថា ជននេះបានមកសុំធ្វើការសំណង់៤ថ្ងៃមកហើយ ប៉ុន្តែទឹកមុខដូចជាមានវិបត្តិផ្លូវចិត្ត ។
សមត្ថកិច្ចបន្ថែមថា តាមការពិនិត្យសាកសព ឃើញថា អវះយវះដៃជើងល្អ ដងខ្លួនល្អ ក្បាលល្អ មុខល្អ គ្មានរបួសស្នាម ប្រដាប់ភេទមានចេញទឹកកាម អណ្តាតលៀនចេញ ក្នុងហោប៉ៅខោសាកសព មានលិខិតបណ្តាំរបស់សាកសព ផ្ញើជូនឪពុកម្តាយ បងប្អូន ១សន្លឹក ។
តាមការពិនិត្យ និងការសន្និដ្ឋាន របស់លោកឡុង សុធីរះ គ្រូពេទ្យ និងគណៈកម្មការ បានឲ្យដឹងថាឈ្មោះហៀង សុកាយសុលីន បានស្លាប់ដោយការធ្វើអត្តឃាត ចងកសម្លាប់ខ្លួនឯង ។
ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យ រួចរាល់ ឪពុក ម្តាយ បង្កើត បងៗរបស់សាកសពបានសំណូមពរសុំយកសាកសពទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តត្រាច ៕ វណ្ណា