ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ហាមមិនឲ្យមានដោះដូរលក់វិទ្យាស្ថាន CDRI

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នេះ ក្នុងឱកាសបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០១៩ (2019 Cambodia Outlook Conference: Digital Transformation Towards Industry 4.0)សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា ទីតាំងដីនៅវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ដែលស្ថិតនៅក្នុង ខណ្ឌ ទួលគោក បច្ចុប្បនេះ គឺមិនអោយមានការដូរទីតាំងអគារទីស្នាក់ការជាមួយក្រុមហ៊ុនឯកជនឡើយ។ ទោះបីស្ថិតនៅក្នុងការគ្រប់គ្រងរបស់អ្នកជំនាន់ក្រោយប៉ុន្មានជំនាន់ទៀតក៏ដោយ គឺត្រូវរក្សាទុកវិទ្យាស្ថាននេះឲ្យខានតែបាន។

ទន្ទឹមនឹងនេះដែរ ប្រសិនបើវិទ្យាស្ថាន CDRI ខ្វះអាគារសម្រាប់បំពេញការងារ គឺ សម្តេចតេជោ សុខចិត្ត ប្រមែប្រមូល និងធ្វើការអំពាវនាវដល់សប្បុរសជនដើម្បីចូលរួមបរិច្ចាគថវិកាក្នុងការកសាងអគារនេះឡើង ដើម្បីឲ្យវិទ្យាស្ថាន CDRI នេះក្លាយទៅជាធនាគារខួរក្បាល ដែល សម្តេចតេជោបានខិតខំបង្កើត និងថែរក្សាបានរយៈពេល ២៩ ឆ្នាំមកហើយដោយមានការចូលរួមពី ឯឧ ជា ចាន់តូ និងលោកស្រី អេវ៉ា ។

ជារៀងរាល់ឆ្នាំ វិទ្យាស្ថាន CDRI តែងតែរៀបចំធ្វើសន្និសីទស្តីពីចក្ខុវិស័យប្រទេសកម្ពុជា ដើម្បីបង្កើតការសិក្សាស្រាវជ្រាវ ហើយអ្នកចូលរួមគឺសុទ្ធតែជាអ្នកតាក់តែងគោលនយោបាយ និងអ្នករៀបចំនិងគ្រប់គ្រង ដែលផ្តល់នូវផលប្រយោជន៍ជាច្រើនដល់ប្រទេសជាតិយើង៕ សុខ ខេមរា

 


ចែករំលែក៖