ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សខ្សែភ្លើងកន្លែងដាក់កុងម៉ា ឆេះតូបលក់ដូរ ក្នុងផ្សារបឹងបៃតងអស់៣តូប

ចែករំលែក៖

ភ្នំពេញ ៖ តូបអាជីវករលក់ដូរ ស្លាធម៌ បាយសី មួយកន្លែងក្នុងផ្សារបឹងបៃតង ត្រូវបានអគ្គិភ័យឆាបឆេះ បង្កឲ្យភ្ញាក់ផ្អើល ខណៈដែលម្ចាស់បិទទ្វារចាក់សោចោល សង្ស័យ មកពីទុស្សែភ្លើងអំពូល កុងម៉ា រាលដាលឆេះតូបសងខាង សរុប៣តូប សម្ភារៈ ទំនិញអស់ទាំងស្រុង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ក្នុងផ្សារបឹងបៃតង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់តូបដែលភ្លើងឆេះ មនឈ្មោះ ពេជ្រ ស្រីកា ភេទស្រី អាយុ១៧ឆ្នាំ ជាបុគ្គលិកផ្សារខាងលើ ស្នាក់នៅកន្លែងកើតហេតុ ហើយតូបជួលដែលរងគ្រោះអគ្គិភ័យ ដេ២៤ ទំហំ៤ម៉ែត្រx៦ម៉ែត្រ ខូចខាតសម្ភារៈអ់មួយទាំងស្រុង សរុបចំនួន៣តូប ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ តូបលក់សាធម៌ បាយសី ស្លាដក់ ត្រូវបានម្ចាស់ចាក់សោទុកចោល មិនបានបើកទ្វារលក់ទេ នារសៀលថ្ងៃនេះ ស្រាប់តែនៅវេលាម៉ងខាងលើ ខណៈដែលម្ចាស់មិននៅ សង្ស័យ ទុស្សេខ្សែអំពូលភ្លើង កន្លែងកុងម៉ា ទើបឆេះរាលដាល អស់ទំនិញក្នុងតូបទាំងស្រុង ហើយភ្លើងឆេះរាល ទៅតូបសងខាង អស់ទំនិញ តូបចំនួន៣ រងខូចខាត នងរបស់ទ្រព្យ ឥវ៉ាន់ ។

ហេតុការណ៍កើតឡើងភ្លាមៗ សមត្ថកិច្ច ប្រជាពលរដ្ឋ និងរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង ជួយអន្តរាគមន៍ បាញ់ទឹកអស់២រថយន្ត ភ្លើងរលត់ តែទំនិញ ក្នុងតូប ៣ជាប់គ្នា ភ្លើងឆេះម៉ដ្ឋ ៕តុង សីហា


ចែករំលែក៖