ខេត្តសៀមរាប៖ សមត្ថកិច្ចនគបាល ចុះបង្រ្កាប និងឃាត់ខ្លួន ជនជាតិចិន១៦៤នាក់ ពាក់ព័ន្ធករណី បើកល្បែងភ្នាល់តាមប្រព័ន្ធ Internet នៅក្នុងក្រុងសៀមរាប ។
ហេតុការណ៍បានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ទី២៨ ខែមីនា ឆ្នាំ២០១៩ ដោយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គុំ កម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការជាមួយ កម្លាំងផែនអន្តោប្រវេសន៍ និងកម្លាំងនគរបាលការិយាល័យអន្តរាគមន៍ នៃស្នងការនគរបាលខេត្តសៀមរាប ក្រោមការសម្របសម្រួលពីលោក ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ។
សមត្ថកិច្ច បានចុះប្រត្តិការបង្រ្កាបទីតាំងប្រព្រឹត្តបទល្មើស ភ្នាល់ល្បែង ស៊ីសងតាមប្រព័ន្ធ Internet Game online ទីតាំងស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមារាប ចំនួនពីរទីតាំង ដែលប្រព្រឹត្តដោយជនជាតិចិន ។
សមត្ថកិច្ចបានឲ្យដឹងថា បានរកឃើញ និងឃាត់ជនជាតិចិន សរុបចំនួន ១៦៤នាក់ ស្រី ៣៤នាក់ និង Computer ប្រមាណ១៥០គ្រឿង និងឧបករណ៍សម្ភារជាច្រើនទៀត ដែលកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែង ។
លោក ណុប សារ៉ាក អធិការក្រុងសៀមរាប បានឲ្យដឹងនៅល្ងាច ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ថា ជនសង្ស័យជនជាតិចិនទាំងអស់បានបញ្ជូន ទៅ ស្នងការខេត្តសៀមរាប ដើម្បីសាកសួរបំភ្លឺកសាងសំណុំរឿងតាមច្បាប់ ៕ ប៊ុនរិទ្ធី