ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះធម្មជាតិបានបំផ្លាញផ្ទះពលរដ្នចំនួន២ខ្នងនៅសង្កាត់កំពង់ធំ

ចែករំលែក៖

 

 

ខេត្តកំពង់ធំ៖ ភ្លៀងលាយខ្យល់កន្រ្តាក់បង្កឲ្យរងផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង កាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃអាទិត្យ ១១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី៣១ ខែមីនា គ.ស ២០១៩ ស្ថិតនៅភូមិទី៦ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

តាមសេចក្ដីរាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះទី១ ឈ្មោះ ទូច សារិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ ផ្ទះទំហំ៤ម៉ែត្រx០៦ម៉ែត្រ របើកដំបូលផ្ទះទាំងស្រុង ។ ទី២ ម្ចាស់ផ្ទះឈ្មោះ ហេង កុកញ៉ ភេទប្រុស អាយុ៦៥ឆ្នាំ ធ្លុះធ្លាយដំបូលផ្ទះ, បែកទូរទស្សន៍ចំនួន១គ្រឿង និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត ដោយសារដំបូលផ្ទះឈ្មោះទូច សារិទ្ធ ប៉ើងសង្កត់លើបណ្តាលឲ្យធ្លុះធ្លាយដំបូល ។

គ្រោះធម្មជាតិខាងលើនេះ មិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ ៕ ប៊ុនរិទ្ធី


ចែករំលែក៖