ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះអគ្គិភ័យ

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃទី ១ មេសា នេះគឺប៉ះចំថ្ងៃសែនឆេងម៉េងរបស់បងប្អូនខ្មែរ-ចិន។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះមហន្តរាយដោយអគ្គីភ័យ ដែលរដូវកាលនេះជារដូវកាល សែនឆេងម៉េងផង ហើយពិធីចូលឆ្នាំខ្មែរក៏នឹងមកដល់នៅពេលឆាប់ៗខាងមុខនេះទៀត។

ចំពោះការដុតធូប, ដុតទៀន, ដុតក្រដាស់ និងដុតរបស់របរផ្សេងៗសម្រាប់សែន សូមមានការប្រុងប្រយ័ត្នខ្ពស់។ មុននឹងដើរចេញ គឺត្រូវពន្លត់ និងពិនិត្យអោយបានច្បាស់លាស់ ជៀសវាងការឆាបឆេះដែលបង្កជាអគ្គីភ័យធំ។ ព្រោះក្នុងរយៈពេលចុងក្រោយនេះ មានអគ្គីភ័យបានឆាប់ឆេះនៅកន្លែងមួយចំនួន ដែលបណ្តាលមកពីផ្ទុះសេខ្សែភ្លើង ដែលខាងអគ្គីសនីកម្ពុជាត្រូវតែយកចិត្តទុកដាក់អោយមែនទែន និងម្ខាងទៀងបង្កឡើងដោយការដុតធូប, ដុតទៀន, ដុតក្រដាស់សែន… ដែលបានកើតឡើងដោយសារតែការធ្វេសប្រហែស៕


ចែករំលែក៖