ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ៖ សូមប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះខ្យល់កន្រ្តាក់ និង រន្ទះ

ចែករំលែក៖

ភ្នំពេញ៖ នៅក្នុងឱកាសប្រគល់សញ្ញាបត្រដល់និស្សិតនៃ វិទ្យាស្ថានវ៉ាន់ដា ជាង៣ពាន់នាក់ នៅកោះពេជ្រ នៅព្រឹកថ្ងៃទី១ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាខ្យល់កន្ត្រាក់ និងរន្ទះ ដែលអាចកើតមាន នៅពេលមានភ្លៀងធ្លាក់ ដែលធ្វើឲ្យតំបន់មួយចំនួនមានការខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ចូលរួមកាសោកស្តាយចំពោះបញ្ហាគ្រោះធម្មជាតិដែលបានកើតឡើង និងបានអំពាវនាវដល់យកាកបាទក្រហមកម្ពុជា និងផ្នែកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវយកចិត្តទុកដាក់ជួយជាបន្ទាន់ដល់ប្រជាពលរដ្ឋដែលជួបរងគ្រោះទាំងនោះ។ ពិសេសកងម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវជួយអន្តរគមន៍ភ្លាមៗនៅតាមទីកន្លែងដែលមានគ្រោះធម្មជាតិនេះ ហើយត្រូវជួយរៀបចំផ្ទះសម្បែងពួកគាត់ឡើងវិញ ទៅតាមលទ្ធភាពដែលអាចធ្វើទៅរួច។

សុំកុំទុកឲ្យប្រជាពលរដ្ឋរបស់យើងជួបការលំបាក ដែលនេះជាបញ្ហាដែលថ្នាក់មូលដ្ឋានត្រូវបន្តតាមដានឲ្យជាប់លាប់ជាប្រចាំ ពិសេស ប្រជាពលរដ្ឋគ្រប់រូបក៏ត្រូវមានការប្រុងប្រយ័ត្នដោយខ្លួនឯង នៅពេលដែលមានខ្យល់ និងភ្លៀងធ្លាក់ គឺមិនត្រូវធ្វេសប្រហែសឡើយ៕


ចែករំលែក៖