ខេត្តកំពង់ធំ៖ ពលរដ្នបានរិះគន់ថា ការធ្វេសប្រហែសរបស់មន្រ្ដីជំនាញពេទ្យសត្វ កាន់តែប្រហោងធំឡើងៗ ហើយក្នុងរយះពេលចុងក្រោយនេះ ក្នុងការពិនិត្យសុខភាពសត្វ ខណៈសត្វកំពុងមានជំងឺរីករាលដាលនៅប្រទេសជិតខាង តើនេះ ក៏ព្រោះតែលាភសក្ការមែនទេ? បានជាបណ្ដោយឲ្យការដឹកជញ្ជូនសត្វ ចល័តសត្វ មិនមានការពិនិត្យសុខភាពឲ្យបានត្រឹមត្រូវមុននឹងចរាចរណ៍ឆ្លងខេត្ត ។
ជាក់ស្ដែងនៅយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ រថយន្ដកូរ៉េមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ កំពងធំ 3A 2268 បានធ្វើចរាចរណ៍ដឹកសត្វមាន់ពីស្រុកជីក្រែង ខេត្តសៀមរាប ឆ្លងកាត់ទីរួមខេត្តកំពង់ធំ បំរុងយកទៅ ទំលាក់នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ តែមិនមែនជាចៃដន្យទេ គឺត្រូវបានពេទ្យសត្វខេត្តកំពង់ធំ ឃាត់បាន និងបញ្ជូនទៅមកការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ រយះពេល ជិត១ម៉ោង រួចដោះលែងវិញ ដោះពុំមានផាកពិន័យទេ ។
ម្ចាស់ថៅកែមាន់បានប្រាប់តាមទូរស័ព្ទថា ដោយសារតែលោកធ្វើចរាចរណ៍សត្វ ក្នុងស្រុកមិនមែននាំចូលពីបរទេសទេ ហើយចំថ្ងៃអាទិត្យផងនោះ ដោយគិតថា មន្រ្ដីពេទ្យសត្វមិនធ្វើការ ទើបពុំបានពិនិត្យសុខភាពសត្វ និងគ្មានសំបុត្របញ្ជាក់ពីសុខភាពសត្វបែបនេះ ។
តាមប្រភពច្បាស់ការមួយបានឲ្យដឹងថា កាលពីមុនៗ ក៏ដូចបច្ចុប្បន្ន ឲ្យតែមានរថយន្ដដឹកសត្វ គ្មានច្បាប់គ្មានការ ពិនិត្យសុខភាពសត្វ បើត្រូវបានពេទ្យសត្វខេត្តកំពង់ធំឃាត់បានហើយនោះ គឺមិនបង្អង់យូរឡើយ ត្រូវរុះរាន់សម្របសម្រួលគ្នា ឲ្យបានឆាប់ បើមិនដូច្នោះទេ លឺដល់អ្នកសារព័ត៌មាន ពេលអ្នកសារព័ត៌មានចុះថតបាននោះ នឹងផាក់ពិន័យ្យតាមច្បាប់មិនខាន តែបើមិនលឺដល់អ្នកសារព័ត៌មានទេ គ្រាន់តែសម្របសម្រួលគ្នាត្រូវរ៉ូវតាមក្បួន រួចក៏ដោះលែងយ៉ាងរលូន ។
លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានឲ្យដឹងថា ការដឹកសត្វគ្មានច្បាប់គ្មានការពិនិត្យសុខភាពឆ្លងខេត្តកំពង់ធំកាលពីយប់ម៉ិញនេះ លោកពុំបានដឹងទេ ដោយសារគ្មានអ្នករាយការណ៍ជូនលោក ។
លោក ចាន់ បញ្ញាវ័ន្ដ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ មិនអាចផ្ដល់កិច្ចសម្ភាសទេ ចំពោះបទល្មើស ដែលមិនធ្វើផាកពិន័យនោះ ដោយសារទូរស័ព្ទចូល តែគាត់មិនហ៊ានលើកទូរស័ព្ទ ។
លោក ធីវ វណ្ណធីប្រធានមន្ទីរកសិកម្មខេត្តសៀមរាប បានផ្ដល់បទសម្ភាសតាមទូរស័ព្ទថា លោកមិនបានដឹងនោះទេ ដោយគ្មានអ្នករាយការណ៍ប្រាប់លោក ៕ ប៊ុនរិទ្ធី