ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​ចោទប្រកាន់​លោក​ ផែង​ វណ្ណៈ​ ២បទល្មើស​ តាម​បណ្តឹង​មេធាវី​សម្តេច​តេជោ​

ចែករំលែក៖

ភ្នំពេញ​៖​ នៅ​ថ្ងៃទី​៣​ ខែ​មេសា​ ឆ្នាំ​២១៩​ នេះ​តុលាការ​ បាន​សម្រេច​ចោទប្រកាន់​លោក​ ផែង​ វណ្ណៈ​ ចំនួន​២បទល្មើស​ តាម​បណ្តឹង​មេធាវី​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ដែល​អាច​ប្រឈម​មុខ​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​២ឆ្នាំ​ ។

លោក​ លី​ សុផាណា​ អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ថ្លែង​តាម​បណ្ដាញ​សង្គម​ Telegram ថា​”ក្រោយពីបានពិនិត្យសំណុំរឿងនិងការសាកសួរចម្លើយលើឈ្មោះ ផែង វណ្ណៈ​ រួចមក តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់ពីបទ បរិហារកេរ្តិជាសាធារណៈនិងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៌ តាមមាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនបុគ្គលនេះនិងសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីបន្តចំណាត់ការតាមនីតិវិធី”។

នៅ​ដំណាក់កាល​នេះ​ ចៅក្រម​ស៊េីបសួរ​នឹង​សម្រេច​ឃុំ​ខ្លួន​ឬ​មិន​ឃុំ​ខ្លួន​លោក​ ផែង​ វណ្ណៈ​ ។

បទល្មើស​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​ តាម​មាត្រា​៤៩៤និង​៤៩៥នៃ​ក្រម​ព្រហ្មទណ្ឌ​ កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​រយៈពេល​ពី​៦ខែ​ទៅ​២ឆ្នាំ​ និង​ ពិន័យ​ជា​ប្រាក់​ពី​១លាន​រៀល​ទៅ​៤លាន​រៀល​ ។

បទល្មើស​បរិហារកេរ្តិ៍​ជា​សាធារណៈ​ តាម​មាត្រា​៣០៥នៃ​ក្រម​ព្រហ្មទណ្ឌ​ កំណត់​ផ្តន្ទា​ទោស​ពិន័យ​ជា​ប្រាក់​ពី​១សែន​រៀល​ទៅ​១០លាន​រៀល​ ៕


ចែករំលែក៖