ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបជែងខាងឆ្វេង ហើយបត់ភ្លាមមកខាងស្តាំវិញ ដោយមិនបានប្រើភ្លើងស៊ីញ៉ូបណ្តាលឲ្យកៀរថយន្តឡិចស៊ីស RX330 រងការខូចខាត ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ នៅចំណុចមុខបុរីប៉េងហួត តាមបណ្តាលផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត ម៉ាកឡិចស៊ីស RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AR 8696 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តស៊េរីទំនើប ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AU 0758 បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយ ហើយព្យាយាមជែងខាងឆ្វេងហើយបានបត់ស្តាំវិញភ្លាមនៅខាងមុខរថយន្តឡិចស៊ីសតែម្តង ដោយមិនបានស៊ីញ៉ូ ក៏បានកៀររថយន្តឡិចស៊ីស រងការខូចខាតផ្នែកខាងមុខ តែមិនមានមនុស្សរងរបួសនោះទេ ។
ក្រោយកើតហេតុសមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុដោយភាគីទាំងខាងយកត្រូវរៀងខ្លួន ទើបវាស់វែងយករថយន្តទៅរក្សាទុកនៅអធិការនគរបាលខណ្ឌច្បារអំពៅ រង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ