ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីសបើកបុករះផ្ទះប្រជាពលរដ្ឋរបួសក្មេងស្រីអាយុ៣ឆ្នាំម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ និងរួមដំណើរជាមួយប្រពន្ធបើករថយន្តឡិចស៊ីស RX 330ក្នុងល្បឿនមិនប្រយ័ត្ន ជ្រុលបុករះផ្ទះប្រជាពលរដ្ឋលក់ដូរបណ្តាលឲ្យរងរបួសក្មេងស្រីអាយុ៣ឆ្នាំម្នាក់ និងរងការខូចខាតសម្ភារមួយចំនួន ។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីយប់​ ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩​ នៅចំណុចផ្ទះលក់បាយ និងភេសជ្ជៈ​ យីហោ​ សុខគា​ មួយហេង​ តាមបណ្តោយផ្លូវលេខ៥៩៨​ ស្ថិតក្នុងសង្កាត់ទួលសង្កែទី២​ ខណ្ឌឫស្សីកែវ ។

តាមសាក្សីបានឲ្យដឹងថា​ មុនពេលកើតហេតុជនរងគ្រោះជាច្រើននាក់ ដែលកំពុងអង្គុយលេងក្នុងផ្ទះ ស្រាប់តែភ្លាមនោះ មានរថយន្តឡិចស៊ីសRX 330 ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ 2AR 2667 បើកបរដោយបុរសម្នាក់ និងមានប្រពន្ធរួមដំណើរជាមួយធ្វើដំណើរតាមបណ្តោយផ្លូវ៥៩៨ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ក៏រេចង្កូតទៅបុករះចូលក្នុងផ្ទះបណ្តាលឲ្យក្មេងស្រីអាយុ៣ឆ្នាំម្នាក់ រងរបួសធ្ងន់ ចំណែកសម្ភារលក់ដូររងការខូចខាតជាច្រើនផងដែរ ភ្លាមនោះតៃកុងរថយន្តត្រូវបានប្រជាពលរដ្ឋចាប់បាន និងប្រគល់ជូនសមត្ថកិច្ច ។

បើតាមម្ចាស់រថយន្តបានប្រាប់សមត្ថកិច្ចថា​ រួបគាត់ងងុយដេកមួយភាំងដោយមិនបានប្រុងប្រយ័ត្ន ទើ​បបង្កគ្រោះថ្នាក់បែបនេះ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅជំនាញមកវាស់វែងយករថយន្តបង្ករួមទាំងម្ចាស់ទៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖