ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដខ្នាតយក្ស២គ្រឿងដឹកអុស តទ្រុងបង្កការភ័យខ្លាចដល់ពលរដ្ន

ចែករំលែក៖

ខេត្តកំពង់ធំ៖ រថយន្ដដឹកអុសច្រៀកតទ្រុងខ្ពស់ កបពពក២គ្រឿង ត្រូវបានពលរដ្នរិះគន់ថា សមត្ថកិច្ចពាក់ព័ន្ធមើលតែនឹងភ្នែក គ្មានការណែនាំ ឬចាត់វិធានការឲ្យទៅតាមផ្លូវច្បាប់នោះទេ ទុកបណ្ដោយឲ្យឈ្មួញរកស៊ីដឹកអុសតទ្រុង ដឹកសំពីងសំពោង បង្កហានិភ័យពេលធ្វើដំណើរ ។

ជាក់ស្ដែងរថយន្ដ២គ្រឿងនេះ បានដឹកអុសចេញតាមច្រកក្រោយផ្សារ រំលោង ឆ្លងកាត់ផ្លូវជាតិលេខ៦ ក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ ឆ្ពោះទៅ ចែកចាយនៅខេត្តកំពង់ចាម កាលពីវេលាម៉ោង ២និង៣០នាទី ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ ដែលត្រូវបានពលរដ្ន ប្រាប់ថា រថយន្ដនេះ តែងតែដឹកបែបនេះ គ្មានសមត្ថកិច្ច ហាមឃាត់នោះទេ ។

ពលរដ្ន និងមន្រ្ដីរាជការថា បើដឹកលើសទម្ងន់ និងសំពីងសំពោងបែបនេះ មិនយូរទេ ផ្លូវថ្នល់ដែលរដ្នាភិបាលបានចំណាយលុយរាប់ពាន់លានដុល្លារ ដើម្បីធ្វើថ្នល់ឲ្យបានស្អាតល្អ រឹងមាំនោះ វានឹងគង់តែស្រុត និងបែកជាមិនខាន បើគ្មានវិធានការឲ្យមានប្រសិទ្ធភាពនោះ ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ ពុំអាចសុំការបំភ្លឺពីលោកតន តាល់ អធិការស្រុក តាំងគោកដែលទើបនឹងឡើងកាន់តំណែង បានទេ ដោយសារគ្មានលេខទូរស័ព្ទ ៕ ប៊ុនរិទ្ធី


ចែករំលែក៖