ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកនិងម៉ូតូបណ្ដាលឲ្យយុវតីម្នាក់ដួលសន្លប់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ម៉ូតូ២គ្រឿងបើកបញ្ច្រាសទិសគ្នាពីជើងទៅត្បូង មកដល់កន្លែងកើតហេតុ បានប៉ះទង្គិចគ្នាដោយសារមិនចេះយោគយល់អាស្រ័យគ្នា ខណៈម៉ូតូ១គ្រឿងបត់ឈ្វេងឆ្លងថ្នល់ ចំណែកម៉ូតូមួយគ្រឿងទៀតបើកត្រង់ កាលពីវេលាម៉ោង ២ រសៀល ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ០៦ ស្ថិតនៅក្នុងភូមិ សំរោង ឃុំបារាយណ៍ ស្រុកបារាយណ៍ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយសារការធ្វេសប្រហែស ក្រោយកើតហេតុ យុវតីម្នាក់ សន្លប់ធំត្រូវបានប្រជាពលរដ្ន ជួយធ្វើចលនា ប្រមាណ១០នាទីក្រោយមក ទើបដឹងខ្លួន ។

ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែងធ្វើកំណត់ហេតុ និងសម្របសម្រួលគ្នានិងបញ្ជូនយុវតី រងគ្រោះមិនបានស្គាល់ឈ្មោះទេ ទៅមន្ទីរពេទ្យដើម្បីតាមដានសុខភាព៕ ប៊ុនរិទ្ធី


ចែករំលែក៖