ព័ត៌មានទាន់ហេតុការណ៍៖

នាំគ្នាជិះម៉ូតូទៅរកនារីបម្រើផ្លូវភេទភ្លេចដកសោ ត្រូវចោរលួចបាត់ (ប្រាក់ក៏បង់ ថង់ក៏ដាច់)

ចែករំលែក៖

ភ្នំពេញ៖ បុរស២នាក់ជាសន្តិសុខឯកជននឹកចង់សប្បាយ បានបបួលគ្នាទៅរកនារីបម្រើផ្លូវភេទនៅវត្តភ្នំ ខណៈកំពុងតែនិយាយតថ្លៃគ្នាភ្លេចដកសោចេញពីម៉ូតូបានមួយសន្ទុះ ត្រូវចោរចិត្តឆើត លួចយកម៉ូតូទៅបាត់ស្រមោលសូន្យឈឹង រត់រកសមត្ថកិច្ច ។

ករណីនេះភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចមុខនាឡិកាវត្តភ្នំ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពពីជនរងគ្រោះ បានឲ្យដឹងថា ពួកគាត់ពីរនាក់មិត្តភក្ដិបានជិះម៉ូតូសង់២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1K-5879 មករកនារីបម្រើផ្លូវភេទ នៅម្ដុំវត្តភ្នំ ដោយពេលនោះមាននារីម្នាក់រាងស្គម បានហៅគាត់ហើយគាត់ក៏ជិះចូល ខណ:ចុះពីលើម៉ូតូភ្លេចដកសោ សំដៅទៅនិយាយជាមួយនារីខាងលើ រវល់តែនាំនិយាយអត់បានមើលក្រោយ ក៏លេចមុខជនសង្ស័យម្នាក់ ដេម៉ូតូគាត់ជិះទៅយ៉ាងលឿនបាត់ស្រមោល បែរមើលក្រោយបាត់ម្នាក់ស្រីនោះទៀត ទើបគាត់សង្ស័យថា ស្រីម្នាក់នោះ គឺជាធ្នាក់របស់ជនសង្ស័យដែរ ។

ក្រោយកើតហេតុ ជនរងគ្រោះទាំងពីរនាក់បានដើរទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ដោយខ្លួនឯងដោយមិនលំបាក ដល់សមត្ថកិច្ចចុះមកសួរនាំឡើយ ៕ ធឿនព្រែកជ័យ


ចែករំលែក៖