ព័ត៌មានទាន់ហេតុការណ៍៖

គេច​មិន​ផុត​មែន​ ! តុលាការ​សម្រេច​ឃុំ​ខ្លួន​លោក​ ផែង​ វណ្ណៈ​ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​

ចែករំលែក៖

ភ្នំពេញ​៖​ ចៅក្រមស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​វេលា​ថ្ងៃ​ត្រង់​ទី​៣​ ខែ​មេសា​ ឆ្នាំ​២០១៩​ នេះ​​ សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​លោក​ផែង​ វណ្ណៈ​ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ក្រោម​ការ​ចោទប្រកាន់​ចំនួន​២បទ​ល្មើស​ តាម​បណ្តឹង​មេធាវី​សម្តេច​តេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ។

លោក​ លី​ សុផាណា​ អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ថ្លែង​តាម​បណ្ដាញ​សង្គម​ Telegram នៅ​ថ្ងៃទី​៣​ ខែ​មេសា​ ឆ្នាំ​២០១៩​ នេះ​ ថា​”ក្រោយពីបានពិនិត្យសំណុំរឿងនិងការសាកសួរចម្លើយលើឈ្មោះ ផែង វណ្ណៈ​ រួចមក តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់ពីបទ បរិហារកេរ្តិជាសាធារណៈនិងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៌ តាមមាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ”។

បទល្មើស​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​ តាម​មាត្រា​៤៩៤និង​៤៩៥នៃ​ក្រម​ព្រហ្មទណ្ឌ​ កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​រយៈពេល​ពី​៦ខែ​ទៅ​២ឆ្នាំ​ និង​ ពិន័យ​ជា​ប្រាក់​ពី​១លាន​រៀល​ទៅ​៤លាន​រៀល​ ។

បទល្មើស​បរិហារកេរ្តិ៍​ជា​សាធារណៈ​ តាម​មាត្រា​៣០៥នៃ​ក្រម​ព្រហ្មទណ្ឌ​ កំណត់​ផ្តន្ទា​ទោស​ពិន័យ​ជា​ប្រាក់​ពី​១សែន​រៀល​ទៅ​១០លាន​រៀល​ ៕


ចែករំលែក៖