ព័ត៌មានទាន់ហេតុការណ៍៖

តុលាការឃុំខ្លួនតៃកុងរថយន្តបើកបុកក្មេងប្រុសម្នាក់ស្លាប់ដោយចៃដន្យ

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់ដែលបើករថយន្តបុកក្មេងប្រុសម្នាក់ស្លាប់ ដោយសារក្មេងប្រុសកំពុងជិះកង់ ត្រូវម៉ូតូមួយគ្រឿងទៀតជិះមកពីក្រោយ ទះប្រឡែងលេងធ្វើឲ្យក្មេងប្រុសរងគ្រោះទាក់ដៃម៉ូតូ ដួលចៃដន្យ ត្រូវវរថយន្តមកពីក្រោយ បុកស្លាប់នោះ នៅល្ងាចថ្ងៃទី២​ ខែមេសា ឆ្នាំ២០១៩ លោក សាយ សម្ភស្សសេរី ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ “បើកបរដោយធ្វេសប្រហែសខ្ជីខ្ជារ មិនប្រុងប្រយ័ត្ន បណ្តាលឲ្យស្លាប់អ្នកដទៃ” ប្រព្រឹត្តនៅភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៣និង០៥ នាទី តាមមាត្រា៨៥ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ។

ជនជាប់ចោទមានឈ្មោះ រឿន អ៊ុនតាក់ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះឆាយ ពិសិដ្ឋ ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

នគរបាលចរាចរណ៍ស្រុកកៀនស្វាយបានឲ្យដឹងថា៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើនេះ មានក្មេងជិះកង់ ពណ៌ក្រហម ប្រភេទស្រី ឈ្មោះឆាយ ពិសិដ្ឋ ភេទប្រុស អាយុ១៤ឆ្នាំ ដែលជិះពីកើតទៅលិច (ស្អាងទៅភ្នំពេញ) ។

ពេលមកដល់កន្លែងកើតហេតុ មាន ម៉ូតូ ម៉ាកHONDA DREAM 125 ពណ៏ខ្មៅ ពាក់ផ្លាកលេខ កំពត1C-1615 បើកបរដោយឈ្មោះ ហ៊ឹម រតនា ភេទ ប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅ ភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកមកពីក្រោយមានទិសដៅស្របគ្នា បានមកទះប្រឡែងលេង បានទាក់ដែចង្កូត ដួលកង់ខ្ទាតចូលខាងស្តាំ ចំណែកម៉ូតូរេចង្កូតទៅខាងឆ្វេង ស្របពេលមានរថយន្តមួយគ្រឿងម៉ាកNissan ពណ៍ខៀវ ប្រភទបែន ពាក់ផ្លាកលេខ ចង្កូតស្តាំ PP 2451 អ្នកបើកបរដោយ ឈ្មោះរឿន អ៊ុនតាក់ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបើកមានទីសដៅស្របគ្នា ក៏បុកម៉ូតូនោះបណ្តាលឲ្យ ស្លាប់ អ្នកបើកបរម៉ូតូ ឈ្មោះ ហ៊ឹម រតនា នៅកន្លែងកើតហេតុ បានប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី អ្នកជិះកង់រងរបួសធ្ងន់ បញ្ញូនទៅព្យាបាលគន្ធបុប្ផា ម៉ូតូខូចស្រាល និង រថយន្តខូចស្រាល កង់ យកមករក្សាទុកជាភ័ត្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ។

ចំណែកអ្នកបើករថយន្តត្រូវបានឃាត់ខ្លួន ។ ចំពោះករណីគ្រោះថ្នាក់ខាងលើបណ្តាលមកពី អ្នកបើកបររថយន្ត ធ្វេសប្រហែសខ្ចីខ្ចារ មិនបានពិនិត្យស្ថានភាព ផ្លួវខាងមុខមានឧបសគ្គ ៕ ឆ ដា


ចែករំលែក៖