ភ្នំពេញ៖ ទីតាំងឆ្នោតវៀតណាមមួយកន្លែងដែលស្ថិតនៅជុំវិញផ្សារការណាស៊ីធី សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កំពុងតែផ្គើននឹងសមត្ថកិច្ច ដែលកំពុងពង្រឹង និងបង្ក្រាបរាល់បទល្មើសក្នុងមូលដ្ឋាន ។
យើងសង្កេតឃើញថា ទីតាំងឆ្នោតវៀតណាមកំពុងតែល្បីល្បាញនៅតាមបណ្តាផ្សារនីមួយៗក្នុងប្រទេសកម្ពុជា ដោយទីតាំងខ្លះមានទាំងកម្លាំងមានសមត្ថកិច្ចកាងទៀតផង ។
ទន្ទឹមនឹងនេះផងដែរ លោក លោក ស ថេត ស្នងការនគរបាលរាជធានី បានប្រកាសតាមបណ្តាខណ្ឌទាំង១២ ឲ្យពង្រឹង និងបង្ក្រាបល្បែងស៊ីសងក្នុងមូលដ្ឋានខ្លួនជៀសវាងកើតបទល្មើស ។
ក្នុងនោះផងដែរ លោកវរៈសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ តែងតែបង្ក្រាបរាល់បទល្មើសក្នុងមូលរដ្ឋានរបស់ខ្លួន ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ។ តែមេឆ្នោតដែលល្បីឈ្មោះមួយចំនួន នៅតែផ្គើននឹងបទបញ្ជាដោយអាងមានអ្នកធំនៅពីក្រោយខ្នង ។
ដូចនេះ ប្រជាពលរដ្ឋសំណូមពរដល់កម្លាំងមានសមត្ថកិច្ចមូលដ្ឋាន មេត្តាបង្ក្រាបរាល់បទល្មើសដូចជាឆ្នោតវៀតណាមនេះជាដើម ចៀសវៀងកើតបទល្មើសក្នុងមូលដ្ឋាន ៕ សុខាសែនជ័យ